Aii និង AIS បើកការដ្ឋានសាងសង់សាខាចំការដូង

Aii និង AIS បើកការដ្ឋានសាងសង់សាខាចំការដូង

ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ – មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ (Aii) និងសាលារៀន អន្តរទ្វីប​​ អាមេរិកាំង (AIS)​ បានប្រារព្វពិធីបើកការដ្ឋានសាងសង់សាខាចំការដូង​ បានប្រារព្ធឡើងនៅថ្ងៃនេះ ដើ​ម្បី​អបអរ​សាទរ​ការ​ចាប់​ផ្តើ​ម​សាងសង់។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានវត្តមានអ្នកឧកញ៉ា​ វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន​ ម៉េងលី ជេ. អេឌ្យូខេសិន (MJQE)​ ​លោក ឡាយ សុភា ប្រធាននៃ មជ្ឈមណ្ឌលភាសា អេ អាយ អាយ​ ​(Aii) លោកស្រី រស់ យ៉ាណា ប្រធាននៃ​ ​សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) ​មាន​កា​រ​ចូល​រួម​ដោយ​គណៈកម្មការកម្មវិធីសិក្សារបស់ Aii និង AIS និងថ្នាក់ដឹកនាំនៃ MJQE ជាច្រើនទៀតផងដែរ។

ទីតាំងយុទ្ធសាស្ត្រដែលផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស

Aii និង AIS សាខាចំការដូងនេះ ហ៊ុមព័ទ្ធទៅដោយ ផ្សារ ធនាគារ ភោជនីយដ្ឋាន មន្ទីរពេទ្យ និង​កន្លែង​កម្សាន្ត​ជា​ច្រើន​​​ ហើយអាចធ្វើដំណើរទៅមកបានយ៉ាងងាយស្រួល។ តំបន់​ចំកា​រ​ដូង​នេះ​ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​ ​ដែល​ពោរ​ពេញទៅដោយសក្តានុពលដូចជាទីប្រជុំជនសម្រាប់ពាណិជ្ជកម្ម​។

ការរចនាស្ថាបត្យកម្មអគារសិក្សាសម្រាប់សាខាថ្មីនេះ មានរាងជាអក្សរ U ដែលតំណាងលើការប្តេជ្ញាចិត្តរបស់ Aii និង​ ​AIS ក្នុងផ្តល់ការអប់រំប្រកបដោយគុណភាពដល់​សិស្សានុសិស្ស​នៅ​ក្នុង​សហគមន៍​អ្នកសិក្សា​នៅ​សតវត្សរ៍​ទី​២១​។​

បរិក្ខារសិក្សាទំនើបៗសម្រាប់បទពិសោធន៍សិក្សាដ៏សម្បូរបែប

សាខាថ្មីមួយនេះក៏នឹងបំពាក់នូវបរិក្ខារទំនើបៗ រួមទាំងថ្នាក់រៀន សាល​បើក​ចំហ​សម្រាប់​ពហុ​បំណ​ង​នៅ​ខាង​ក្នុង​អគារ មជ្ឈមណ្ឌលសិល្បៈ អាហារដ្ឋាន Alex Food Court ហាងកាហ្វេ The Rooster Café​ ហាងទំនិញ Smart Mart និងបណ្ណាគារ Intercon Bookstore។

មជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងនៅក្នុងសាលារៀន

នៅក្នុងបរិវេណសាលាក៏នឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម(Shopping Center) ដំបូងរបស់ MJQE ដែល​បាន​រចនា​ឡើង​​សម្រាប់​សិស្សានុសិស្ស Aii និង AIS។ នេះគឺជាការច្របាច់បញ្ចូលគ្នារវាងការអប់រំ និង​ស្តង់​ដា​ការ​រស់​នៅ​សម័យ​​ថ្មីជូនដល់សិស្សានុសិស្ស អ្នកអាណាព្យាបាល និងប្រជាជននៅក្នុងតំបន់។​

ឆ្លើយតបទៅនឹងតម្រូវការសហគមន៍

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃ​ក្រុមហ៊ុន​​ ម៉េងលី ជេ. អេឌ្យូខេសិន​ បាន​មាន​ប្រសាសន៍​ថា​ការជ្រើស​យក​តំបន់​ចំការដូង​នេះ​ ​គឺ​ដោយ​សារ​មាន​កំណើន​តម្រូវ​ការអប់រំ​ប្រកបដោយគុណភាព​៖​ ​«​ការពង្រីកខ្លួនមកទីនេះ ​គឺដោយសារ​តែ​យើង​ទទួល​បាន​សំណូម​​ពីរអ្នកអាណាព្យាបាល​ ​និងសិស្សានុសិស្ស​ដែលរស់នៅតំបន់នេះ​ផ្ទាល់​សម្រាប់​ការអប់រំ​លើជំនាញភាសា​ ​ក៏​ដូចជាការអប់រំតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា​។​ ​ហើយ​ពួកយើង​តែង​តែ​ផ្តោត​សំខាន់​លើ​វិធី​សាស្រ្ត​បង្រៀនផ្តោតលើសិស្សានុសិស្ស (student-focused approach)។»

មាគ៌ាទៅកាន់អនាគតដែលពោរពេញទៅដោយឱកាសគ្មានព្រំដែន

លោក ឡាយ សុភា ប្រធាននៃ​ Aii​ បានមានប្រសាសន៍ថា៖ «សាខាទី២៤ របស់យើងនេះ​នឹង​បើក​ទ្វារ​ទទួល​សិស្សា​នុ​​សិស្ស​ចាប់ពីវគ្គសិក្សាទី85 ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤​ និង AIS ចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ នេះតទៅ​។​ អគារ​សិក្សា​ថ្មីនេះ​មិនត្រឹមតែ​ជា​កន្លែង​សិក្សា​នោះទេ ​ប៉ុន្តែវាគឺជាមាគ៌ាមួយដែលផ្តល់ឱកាសគ្មានព្រំដែនជូនដល់សិស្សានុសិស្សរបស់យើង។»

ការបន្តកេរដំណែលក្នុងការផ្តល់ការអប់រំប្រកដោយគុណភាព

​សាខាចំការដូង​ រួមជាមួយនឹងសាខាផ្សេងទៀតរបស់ Aii និង AIS នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត​ក្នុង​ការ​លើក​កម្ពស់​បរិយាកាស​នៃ​កា​រ​អប់រំ​ប្រកប​ដោយគុ​ណភាព ឧត្តមភាពសេវាកម្ម​ និងវិន័យ។ សាខារបស់ Aii​ ​និង​ ​AIS​ ​មាន​នៅ​​ទូទាំងរបស់ប្រទេសកម្ពុជាដូចជា សាខាម៉ៅសេទុង ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វា សៀមរាប តាកែវ សៀមរាប សែនសុខ និង​ច្បារអំពៅ​ ​ហើយ​ឆាប់​ៗ​នេះ​នឹង​មាន​សាខា​ចំការ​ដូង​ ​និង​សាខា​ទួលសង្កែ។

សម្រាប់ព័ត៌មានបន្ថែមអំពី Aii និង AIS សូមទាក់ទងតាមរយៈទូរសព្ទលេខ 011 388 868 ឬ 093 217 217 ឬ​ទាក់ទង​តាម​រយៈអ៊ីមែល info@aii.edu.kh ឬ info@ais.edu.kh​​​។

Aii និង AIS គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និង​វគ្គ​សិក្សា​យ៉ាង​សម្បូរ​បែប​លើ​ជំនាញ​ភាសាអង់គ្លេស ចិន ថៃ និងថ្នាក់ចំណេះទូទៅខ្មែរ ។ ដោយ​មានការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii និង AIS ទទួលបានកេរ្តិ៍ឈ្មោះ និង​ទំនុក​ចិត្ត​ក្នុង​ការ​ផ្តល់​ការ​អប់រំ​លើ​ជំនាញ​ភាសា​ និងថ្នាក់ចំណេះទូទៅខ្មែរ៕​

ចែករំលែក
ព័ត៌មាន

មជ្ឈមណ្ឌលភាសា Aii ឈ្នះការប្រកួតធ្វើខ្លែង

អបអរសាទរសកម្មភាពសប្បុរសធម៌តាមរយៈតន្រ្តី «Aii Road to 2 Decades: Concert for a Cause»

Message from the President for the 19th Anniversary of the Aii Language Center

Aii Open Discussion

ការតំរង់ទិសវគ្គថ្មី