មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានមោទនភាពក្នុងការប្រកាសបើកសម្ពោធអគារសិក្សាថ្មី សាខាជ្រោយចង្វារ ដ៏ទំនើបរបស់ខ្លួនកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ការពង្រីកខ្លួននៅតំបន់ជ្រោយចង្វារនេះឆ្លុះបញ្ចាំងពីកំណើនឥតឈប់ឈររបស់ខ្លួន និងគុណភាពរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងការផ្តល់ការអប់រំភាសាឈានមុខគេនៅកម្ពុជា បន្ទាប់ពីបានបើកដំណើរការកាលពីឆ្នាំ ២០១៩។
សមិទ្ធិផលដ៏ធំនៅក្នុងវិស័យអប់រំ
សាខាជ្រោយចង្វារ ឈរជាសក្ខីភាពមួយលើការប្តេជ្ញាចិត្តឥតឈប់ឈររបស់ អេ អាយ អាយ លើគុណភាពអប់រំដល់ប្រជាជនកម្ពុជា។ អគារសិក្សាថ្មីនេះនឹងមានបំពាក់បរិក្ខារទំនើបៗនៅខាងក្នុងថ្នាក់រៀន និងសាលពហុបំណងដ៏ធំទូលាយដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ អេ អាយ អាយ សម្រាប់ការផ្តល់បរិយាកាសអប់រំដល់សិស្សានុសិស្ស។ អគារសិក្សានេះក៏មានការបន្ថែមសំខាន់ៗរួមមាន MJQE Plaza ដែលនឹងក្លាយជាផ្សារទំនើបដំបូងបង្អស់របស់ អេ អាយ អាយ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានគូសបញ្ជាក់ពីការពង្រីកសាខាជ្រោយចង្វារនេះថា៖ «ការពង្រីកអគារសិក្សានៅសាខាជ្រោយចង្វារនេះ អនុញ្ញាតឱ្យយើងអាចទទួលសិស្សកាន់តែច្រើន ខណៈពេលស្តង់ដារគុណភាពអប់រំនៅតែជាអាទិភាពរបស់យើង។ សូមអរគុណចំពោះការជឿទុកចិត្តរបស់អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់»។
គុណភាពអប់រំជូនសិស្សានុសិស្ស
ការសម្ពោធអគារសិក្សាថ្មីទី៣នៅសាខាជ្រោយចង្វារ គឺជាសក្ខីភាពមួយនៃចក្ខុវិស័យរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក្នុងការជំរុញទស្សនវិស័យជាសកលតាមរយៈការអប់រំភាសាប្រកបដោយគុណភាពខ្ពស់ជូនដល់កម្ពុជា។
លោក ឡាយ សុភា ប្រធាន នៃមជ្ឈមណ្ឌលភាសា អា អាយ អាយ (Aii) បានបន្ថែមថា៖ «សាខាជ្រោយចង្វារ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការបន្តអប់រំសិស្សានុសិស្សដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យ ជាមួយនឹងធនធាន និងការផ្តល់បរិយាកាសសិក្សាដ៏ល្អមួយរបស់យើង»។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាងសម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន និងថៃ ហើយនឹងបើកវគ្គសិក្សាជំនាញភាសាបារាំង និងខ្មែរក្នុងពេលឆាប់ៗនេះ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស មជ្ឈមណ្ឌលភាសា អេ អាយ អាយ ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំលើជំនាញភាសា។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាផ្នែកមួយនៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) គឺជាគ្រឹះស្ថានអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា ដែលមានសាខាចំនួន២០ ហើយកំពុងរៀបចំដំណើរការសាខាចំការដូង និងទួលសង្កែក្នុងពេលឆាប់ៗនេះ។
សម្រាប់ព័ត៌មានបន្ថែមពី Aii សូមទាក់ទងមក៖
លោក ស៊ូ ពិសែន
ប្រធានផ្នែកផ្សព្វផ្សាយ និងទីផ្សារ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)
+855 12 920 028
pisen.sou@aii.edu.kh