មជ្ឈមណ្ឌលភាសា Aii ឈ្នះការប្រកួតធ្វើខ្លែង

មជ្ឈមណ្ឌលភាសា Aii ឈ្នះការប្រកួតធ្វើខ្លែង

កម្មវិធី Skyfest 2.0 ដោយ Bay of Lights  នៅខេត្តព្រះសីហនុ៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) រួមជាមួយនឹងសាលាចំនួនប្រាំមួយផ្សេងទៀត បានចូលរួមជាមោទនភាពក្នុងកម្មវិធី Skyfest ដែលប្រារព្ធឡើងនៅ Bay of Lights កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ក្នុងនោះយុវជន សុខណាក់ រតនះបុត្រ ដែលជាសិស្សរៀនកម្មវិធីភាសាចិនជាភាសាទីពីរ (CSL) របស់ Aii ទទួលបានចំណាត់ថ្នាក់លេខ 1 នៅក្នុងការប្រកួតធ្វើខ្លែង Kite Design Contest។

ជ័យជម្នះរបស់ សិស្ស រតនះបុត្រ ទទួលបានការសាទរយ៉ាងខ្លាំងដោយការយកក្រមាខ្មែរមកច្នៃជាខ្លែងប្រកដោយភាពរស់រវើក។ នេះបង្ហាញពីក្តីស្រលាញ់ និងទឹកចិត្តក្នុងការលើកតម្កើងវប្បធម៌ និងប្រពៃណីខ្មែរដ៏ល្អឯក។ ភាពច្នៃប្រឌិតដ៏ឆ្នើមរបស់គាត់ក្នុងការលើកកម្ពស់បេតិកភណ្ឌវប្បធម៌ជាតិ តាមរយៈស្នាដៃសិល្បៈរបស់គាត់ បានធ្វើឱ្យគាត់ទទួលបានចំណាត់ថ្នាក់កំពូលនៅក្នុងការប្រកួត។

កម្មវិធីនេះប្រារព្ធឡើងនៅថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤ ហើយទទួលសិស្សានុសិស្ស និងអ្នកចូលរួមក្នុងសកម្មភាពផ្សេងៗដូចជា ការបង្ហោះខ្លែង ស្តង់ថតរូប សិក្ខាសាលា និងការកម្សាន្តដ៏រំភើបដូចជាកម្មវិធី Jet Ski Show និង Animation ដោយ Summer Bay Beach Club។ សិស្សានុសិស្សក៏មានឱកាសសាកល្បងសកម្មភាពកីឡាទឹកផ្សេងៗដូចជា ជិះទូកក្ដោង និងសួនបណ្តែតទឹកនៅមាត់សមុទ្រ។ ការចូលរួមរបស់ Aii នៅក្នុងព្រឹត្តិការណ៍នេះគឺជាអ្វីដែលសាលាទន្ទឹងរង់ចាំចូលរួម ដើម្បីផ្តល់បទពិសោធន៍ថ្មីៗជូនសិស្សានុសិស្សរបស់ខ្លួន និងការអបអរសាទរវប្បធម៌ចម្រុះ។

ក្នុងឱកាសពិសាអាហារពេលល្ងាច​​ លោក David Richard  នាយក​គ្រប់គ្រងនៃក្រុមហ៊ុន Bay of Lights Entertainment បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកចូលរួមទាំងអស់សម្រាប់ការរួមចំណែករបស់ពួកគេក្នុងភាពជោគជ័យរបស់ Skyfest 2.0 នេះ។ Aii សូមអបអរសាទរចំពោះសិស្ស សុខណាក់ រតនះបុត្រ ចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់គាត់ និងសូមអបអរសាទរដល់អ្នករៀបចំកម្មពិធីដ៏ពិសេសៗដើម្បីអបអរវប្បធម៌ចម្រុះ។

Aii គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាងសម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន និងថៃ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំលើជំនាញភាសា៕ 

សម្រាប់ព័ត៌មានបន្ថែមពី Aii សូមទំនាក់ទំនងមក៖

លោក ស៊ូ ពិសែន

ប្រធានផ្នែកផ្សព្វផ្សាយ និងទីផ្សារ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)

+855 12 920 028

pisen.sou@aii.edu.kh

ចែករំលែក
ព័ត៌មាន

Aii និង AIS បើកការដ្ឋានសាងសង់សាខាចំការដូង

អបអរសាទរសកម្មភាពសប្បុរសធម៌តាមរយៈតន្រ្តី «Aii Road to 2 Decades: Concert for a Cause»

Message from the President for the 19th Anniversary of the Aii Language Center

Aii Open Discussion

ការតំរង់ទិសវគ្គថ្មី