ភាពជោគជ័យនៃសន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូង នឹងត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងវិស័យអប់រំនៅកម្ពុជា

ភាពជោគជ័យនៃសន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូង នឹងត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងវិស័យអប់រំនៅកម្ពុជា

សន្និសីទនៃការបង្រៀនថ្នាក់ជាតិ​ (NTC) លើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់ប្រកបដោយភាពជោគជ័យ នៅថ្ងៃទី២៤ និង២៥ ខែសីហា ឆ្នាំ២០២៤ ដែលជាសន្និសីទដ៏សំខាន់មួយសម្រាប់អនាគតនៃការអប់រំនៅក្នុងប្រទេស។ ប្រារព្ធឡើងរយៈពេលពីរថ្ងៃនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សន្និសីទនេះបានប្រមូលផ្តុំអ្នកអប់រំ និស្សិត អ្នកគ្រប់គ្រង អ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំគំនិត រួមទាំងវាគ្មិនថ្នាក់ជាតិ និងអន្តរជាតិជាង ​១,៥០០នាក់។ ក្រោមមូលបទ៖ «ការរួមបញ្ចូលឌីជីថល និងបច្ចេកវិទ្យា៖ ឧបករណ៍ក្នុងការកែទម្រង់ការអប់រំ» សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC)​ បានផ្តល់វេទិកាដ៏មានតម្លៃសម្រាប់ការចែករំលែកចំណេះដឹង ជំរុញកិច្ចសហការ និងនវានុវត្តន៍។

ភាពលេចធ្លោរបស់សន្និសីទនៃការបង្រៀនថ្នាក់ជាតិ​ (NTC)

នៅអំឡុងពេលសម្ពោធពិធី ថ្នាក់ដឹកនាំ និងអ្នកជំនាញនៅក្នុងវិស័យអប់រំបានសង្កត់ធ្ងន់លើសារៈសំខាន់ និងលើកទឹកចិត្តដល់អ្នកអប់រំឱ្យស្វែងយល់កាន់តែច្បាស់លើការរួមបញ្ចូលឌីជីថល និងបច្ចេកវិទ្យានៅក្នុងការបង្រៀនរបស់ពួកគេ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន បានថ្លែងសុន្ទរកថាស្វាគមន៍ដោយគូសបញ្ជាក់ថា៖ «ប្រធានបទឆ្នាំនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកអប់រំ អ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំគំនិតដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នាដើម្បីពង្រឹងបទពិសោធសិក្សាដល់អ្នកជំនាន់ក្រោយ»។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងសុន្ទរកថាបើកកម្មវិធីដោយសាទរចំពោះ​ ក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន ក្នុងការផ្តួចផ្តើមរៀបចំសន្និសីទនេះឡើង។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យស្ថាប័នអប់រំទាំងវិស័យរដ្ឋ និង​​ឯកជនរួមគ្នាជាមួយខាងក្រសួងដើម្បីធ្វើការរួមគ្នាដើម្បីបង្កើតធនធានមនុស្សបន្ថែមទៀតប្រកបដោយសមត្ថភាពពិតប្រាកដ»។

សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) ក៏មានការចូលរួមដោយវាគ្មិនកិត្តិយសក្នុងស្រុក និងក្រៅស្រុកផងដែរ។ ក្នុងនោះមានដូចជា ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក Joon Lee មកពីស្ថាប័ន Oxford University Press និងលោកបណ្ឌិត ទៀង គឹមសែង មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមកចែករំលែកពីយុទ្ធសាស្រ្ត និងវិធីសាស្រ្តបង្រៀនសម័យទំនើប និងនាំយកទស្សនៈពិភពលោកមកពិភាក្សា។ សន្និសីទនេះក៏បានផ្តល់ឱកាសជាច្រើនសម្រាប់ការបង្កើតទំនាក់ទំនង និងការស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយបង្អស់សម្រាប់ការអប់រំនៅឯស្តង់ពិព័រណ៍របស់អ្នកឧបត្ថម្ភកម្មវិធី។

ភាពលេចធ្លោមួយនៃសន្និសីទនេះគឺការចូលរួមពីសំណាកអ្នកអប់រំជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសនានាមកចូលរួមចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធល្អបំផុតសម្រាប់ការបង្រៀនសម្រាប់មូលបទនៅឆ្នាំនេះ។

ការឆ្លុះបញ្ចាំងពីតម្លៃស្នូល

សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) បានគឺស្តង់ដារសន្និសីទអប់រំថ្មីនៅកម្ពុជា។ ក្នុងរយៈពេលពីរថ្ងៃ អ្នកអប់រំត្រូវបានផ្តល់សិទ្ធិអំណាចជាមួយនឹងយុទ្ធសាស្ត្រ និងឧបករណ៍ថ្មីៗដើម្បីនាំទៅក្នុងថ្នាក់រៀនរបស់ពួកគេ ដោយជំរុញបរិយាកាសសិក្សាដែលរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់សិស្សនៅទូទាំងប្រទេស។ សន្និសីទនេះទទួលបានជោគជ័យក្នុងការបង្កើតសហគមន៍អ្នកអប់រំក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពច្នៃប្រឌិត។

ការសម្លឹងទៅកាន់អនាគត

ភាពជោគជ័យនៃសន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) លើកដំបូង បានបង្ហាញពីការចាប់ផ្តើមនៃដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍អប់រំបន្ថែមទៀតដើម្បីពង្រឹងវិធីសាស្ត្រក្នុងការបង្រៀននៅប្រទេសកម្ពុជា។ សន្និសីទនេះគូសបញ្ជាក់ពីសក្តានុពលនៃការបន្តកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល វិស័យឯកជន និង​អង្គ​ការមិន​រកប្រាក់​ចំណេញ ដើម្បីលើកទឹកចិត្តអ្នកអប់រំ និងពង្រឹងការអប់រំនៅទូទាំងប្រទេស។​

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រសន្និសីទការបង្រៀនថ្នាក់ជាតិ តាមរយៈគេហទំព័រ https://ntccambodia.com ឬតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ ក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន(MJQE)៕

ចែករំលែក
ព្រឹត្តិការណ៍

Aii អបអរសាទរវប្បធម៌ចម្រុះ

កិច្ចប្រជុំទូទៅពាក់កណ្តាលឆ្នាំ និងសិក្ខាសាលាអប់រំ

កម្មវិធី SOGO Grand Launching

ពិធីប្រគល់សញ្ញាបត្រ មជ្ឈមណ្ឌលភាសា អេ អាយ អាយ លើកទី ២៤

សន្និសីទបង្រៀនលើកទី៩

New Teachers Meeting with the President of Aii Language Center