ព្រះវត្តមាន ព្រះនាង នរោត្តម ជេណា លោក ថេណា កញ្ញា រ៉េត ស៊ូហ្សាណា S.A.M និង David Eung Hao នឹងរួមគ្នាធ្វើឱ្យ ការប្រគំតន្ត្រីសប្បុរសធម៌នៃខួបគម្រប់ ២០ឆ្នាំ របស់ Aii កាន់តែរំភើបអស្ចារ្យ!

ព្រះវត្តមាន ព្រះនាង នរោត្តម ជេណា លោក ថេណា កញ្ញា រ៉េត ស៊ូហ្សាណា S.A.M និង David Eung Hao នឹងរួមគ្នាធ្វើឱ្យ ការប្រគំតន្ត្រីសប្បុរសធម៌នៃខួបគម្រប់ ២០ឆ្នាំ របស់ Aii កាន់តែរំភើបអស្ចារ្យ!

រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥៖ នេះជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលមានព្រះវត្តមាន ព្រះនាង នរោត្តម ជេណា និងវត្តមានតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជាយើងជាច្រើនរូបដូចជា៖ លោក ថេណា កញ្ញា រ៉េត ស៊ូហ្សាណា S.A.M និង លោក David Eung Hao ចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីអបអរខួបគម្រប់ ២០ឆ្នាំ របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះនៅ Sunshine Family Park (បឹងកក់) រាជធានីនៅភ្នំពេញ។ 

ដូច្នេះសូមអញ្ជើញអស់លោក លោកស្រី ភ្ញៀវកិត្តិយស សប្បុរសជន ជនរួមជាតិទាំងអស់កុំភ្លេចចូលរួមឱ្យបានច្រើន កុះករទាំងអស់គ្នា! វត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយដល់សកម្មភាព សប្បុរសធម៌សង្គមដោយផ្តល់នូវស្នាមញញឹមដល់ប្រជាជន និងប្រទេសកម្ពុជាយើង។

សំបុត្រមានដាក់លក់នៅគ្រប់បញ្ជរបង់ប្រាក់របស់ Aii ទាំងអស់ ហើយលោកអ្នកក៏នឹងមានឱកាសឈ្នះរង្វាន់យ៉ាង ច្រើនសន្ធឹកសន្ធាប់ដែលសរុបជាទឹកប្រាក់មានប្រមាណជាង ៥,០០០ដុល្លារអាមេរិក ផងដែរ! ខាងក្រោមនេះគឺជាតម្លៃសំបុត្រ៖
- សំបុត្រ Premium តម្លៃ ៧ដុល្លារ
- សំបុត្រសម្រាប់បរិច្ចាគសប្បុរសធម៌តម្លៃ ២ដុល្លារ

សូមប្រញាប់រួសរាន់រកទិញនៅតាមសាខា Aii ដែលនៅជិតលោកអ្នកបំផុតឱ្យបានមុនថ្ងៃទី​១០ ខែមករា ឆ្នាំ២០២៥! ថវិកាដែលយើងទទួលបានពីការលក់សំបុត្រយើងនឹងធ្វើការបរិច្ចាគទៅកាន់មន្ទីរពេទ្យ គន្ធបុប្ផា និងមូលនិធិ ម៉េងលី ជេ. គួច។ 

Aii គឺជាគ្រឹះស្ថានអប់រំឈានមុខគេនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាងសម្បូរបែបលើ ជំនាញភាសាអង់គ្លេស ភាសាចិន និងភាសាថៃ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយ គុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំលើជំនាញភាសាបរទេស។

 

ចែករំលែក
ព័ត៌មាន

Honoring the Ancestors on Pchum Ben

A Hero Unfolds This Teacher's Day

Aii Takeo Student Awards 20224 16 scholarships will be awarded

Aii Chbar Ampov Student Awards 2024

មជ្ឈមណ្ឌលភាសា Aii សម្ពោធអគារទីពីរ សាខាជ្រោយចង្វារ

Term 84 awaits! New exciting things to look forward to at the start of the term

Aii សាខាច្បារអំពៅ៖ លើកទឹកចិត្តដល់អ្នកសិក្សាជំនាន់ក្រោយនៅកម្ពុជា

MJQ Foundation Sponsors 100 Educators for National Teaching Conference