ការប្រកួតប្រកបពាក្យជាភាសាអង់គ្លេស ម៉េងលី ជេ. គួច លើកទី២០ សម្រាប់វគ្គសិក្សាទី84 បានរកឃើញជើងឯកទាំង6 រូបពីកម្មវិធីភាសាអង់គ្លេសទូទៅ (GEP) និងកម្មវិធី Kid នៃកម្មវិធីសិក្សាភាសាអង់គ្លេសជាភាសាទី២ (ESL) នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)។ ជើងឯកទាំង៦រូបនេះ ក៏ដូចជាបេក្ខជនទាំងអស់បានមកបង្ហាញទេពកោសល្យរបស់ខ្លួនលើជំនាញប្រកបពាក្យ ប្រកបដោយសមត្ថភាព ភាពជឿជាក់ និងភាពស្វាហាប់។
លើសពីនេះ សិស្សានុសិស្សមានឱកាសបញ្ចេញសមត្ថភាព និងទេពកោសល្យនៃការប្រើប្រាស់ជំនាញភាសាអង់គ្លេសរបស់ពួកគេតាមរយៈកម្មវិធីប្រកួតប្រជែងផ្សេងៗទៀត ដែលពួកគេត្រូវប្រកួតជាមួយសិស្សានុសិស្សមកពីបណ្តាសាខា ក្នុងនោះមានដូចជា៖ ការប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ គួច, ការប្រកួតប្រជែងល្បឿនសរសេរពាក្យ ម៉េងលី ជេ. គួច និងការប្រកួត Mengly J. Quach Debate and Public Speaking Championship ផងដែរ។
វគ្គសិក្សាទី84 កំពុងឈានដល់ទីបញ្ចប់ Aii ទន្ទឹងរង់ចាំការឡើងបង្ហាញសមត្ថភាពរបស់សិស្សានុសិស្សយើងនៅវគ្គសិក្សាបន្តបន្ទាប់ទៀត។
អបអរសាទរដល់ជើងឯកទាំងអស់! ហើយសូមអរគុណដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានចូលរួមក្នុងការប្រកួតនេះ!