ការប្រកួតប្រជែងល្បឿនសរសេរពាក្យភាសាចិន ម៉េងលី ជេ. គួច លើកទី៦
ការប្រកួតប្រជែងល្បឿនសរសេរពាក្យភាសាចិន ម៉េងលី ជេ. គួច លើកទី៦
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកម្មវិធីប្រកួតប្រជែងល្បឿនសរសេរពាក្យភាសាចិន ម៉េងលី ជេ. គួច លើកទី៦ នៅសាលប្រជុំ សូវ ហុងគុយ សាខាម៉ៅសេទុង (ការិយាល័យ កណ្តាល) ។
ការប្រកួតប្រជែងនេះប្រកបទៅដោយភាពសប្បាយរីករាយយ៉ាងខ្លាំង ហើយបេក្ខជនដែលចូលរួមសុទ្ធសឹងតែជាបេក្ខជនដែលមានសមត្ថភាពខ្លាំងពូកែ ហើយត្រូវបានឈានចូលមកកាន់វគ្តប្រកួតផ្តាច់ព្រាត់។ ឆ្លងកាត់ការប្រកួតប្រជែងនេះ យើងបានរកឃើញ
ម្ចាស់ជ័យលាភីលេខ១គឺ ម៉េង ស្រីហង្ស ម្ចាស់ជ័យលាភីលេខ២គឺ ភន ហាក់លី និង ម្ចាស់ជ័យលាភីលេខ៣គឺ លី ដាលាភ ។
កម្មវិធីប្រកួតប្រជែងល្បឿនសរសេរភាសាចិននេះ ជាកម្មវិធីដែលអាចជួយឱ្យសិស្សានុសិស្សទាំងអស់បង្កើនល្បឿនក្នុងការសរសេរពាក្យ បង្កើនទំនុកចិត្តលើខ្លួនឯង បង្កើនចំណេះដឹងលើវាក្យស័ព្ទ បង្កើនភាពច្នៃប្រឌិត និងបណ្តុះទឹកចិត្តកូនសិស្សឱ្យមានភាពក្លាហានក្នុងការចូលរួម ដើម្បីទទួលបានបទពិសោធន៍ថ្មីផងដែរ។





