លោក ចូវ វុទ្ធី គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។

លោក ចូវ វុទ្ធី កើតនៅឆ្នាំ ១៩៦៥ ក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា។ លោកបានប្ដូរទីលំនៅទៅរស់នៅសហរដ្ឋអាមេរិក បានធំធាត់ឡើងក៏ដូចជាបានសិក្សានៅទីនោះ។ លោកបានបញ្ចប់ថ្នាក់ទី៧ នៅសាលាមជ្ឈិម ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៧៥ និងបានបន្តការសិក្សាដោយបានបញ្ចប់សញ្ញាបត្រពី Truman Community College រដ្ឋឈីកាហ្គោ សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៨៣។

ក្រៅពីជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ចាប់តាំងពីឆ្នាំ ២០១៧ មក លោក ចូវ វុទ្ធី ក៏ជាសហម្ចាស់កម្មសិទ្ធនៃ 98 Cent+ Outlet ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០០៥ និងក៏ជាម្ចាស់កម្មសិទ្ធនៃ Royal Donuts ក្នុងរដ្ឋកាលីហ្វ័រញ៉ា ចាប់តាំងពីឆ្នាំ១៩៩៥។ លោកក៏ធ្លាប់ធ្វើជាម្ចាស់រោងចក្រសម្លៀកបំពាក់ A & Q និងក៏ធ្លាប់ធ្វើជាអ្នកច្នៃពេជ្រចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៤ និងជាអ្នកច្នៃពេជ្រនៅក្រុមហ៊ុន Goldsmith at ORO America Co., ក្នុងក្រុងឡូសអានជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩១។ លោក ចូវ វុទ្ធី ចេះប្រើប្រាស់ភាសាអង់គ្លេស និងខ្មែរយ៉ាងស្ទាត់ជំនាញ។ លោកក៏អាចនិយាយភាសាចិន និងអេស្ប៉ាញបានផងដែរ។