លោក​ ​យ៉េន​ ​ចាន់សុម៉ា​ ​គឺជា​នាយក​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​សាខា​ផ្សារថ្មី។​

លោក​ ​យ៉េន​ ​ចាន់សុម៉ា​ ​គឺជា​សមាជិក​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​មួយរូប​ក្នុង​ក្រុមហ៊ុន​ម៉េងលី​ ​ជេ.​ ​គួច​ អេដ្យូខេសិន​ ​ហើយ​សព្វថ្ងៃ​នេះ​លោក​មាន​តួនាទី​ជា​នាយក​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ សាខា​ផ្សារថ្មី។​

នៅក្នុង​តួនាទី​ដ៏សំខាន់​មួយនេះ​លោក​ទទួល​បន្ទុក​មើលការ​ខុស​ត្រូវ​លើ​ការងារ​ទូទៅ​របស់​មជ្ឈមណ្ឌល​រួមមាន​ ​ការងារ​ដែល​ទាក់ទង​នឹង​ការ​អប់រំ​ព្រមទាំង​ការងារ​ប្រតិបត្តិការ​ទូទៅ​ផងដែរ។​
លោក​ ​យ៉េន​ ​ចាន់សុម៉ា​ ​បាន​ចូល​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ នៅ​ឆ្នាំ២០១០​ ​ហើយ​គាត់​បាន​ចាប់ផ្តើម​ការងារ​ជាគ្រូ​បង្រៀន​ក្រៅ​ម៉ោង។​ គាត់​ត្រូវបាន​គេតម្លើង​តួនាទី​ជា​គ្រូ​ពាក់កណ្តាល​ពេញម៉ោង​ ​និងជា​គ្រូ​ពេញម៉ោង។​ ​ដោយសារ​ការ​ខិតខំ​ប្រឹង​ប្រែង​ គាត់​ត្រូវ​បាន​គេ​តម្លើង​តួនាទី​ជា​ប្រធានគ្រូ​ ​នៅឆ្នាំ២០១៤។​ ពី​មុន​ឡើយ​គាត់​ធ្វើ​ការ​ជា​អ្នក​គ្រប់គ្រង​ប្រតិបត្តិការ​នៅ​សាលា​ឯកជន​ ​និងមជ្ឈមណ្ឌល​កុំព្យូទ័រ​ ​នៅ​ខេត្ត​សៀមរាប​អស់​រយៈពេល​ពីរឆ្នាំ។​ បន្ទាប់​មក​ទៀត​គាត់​បាន​ផ្លាស់ប្តូរ​មក​ភ្នំពេញ​ ​ហើយ​ធ្វើ​ការ​ជា​អ្នក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​ ​NOKIA​ ក្នុង​ឆ្នាំ២០១០។​ ​ជាមួយ​នឹង​បំណង​ប្រាថ្នា​ ​និងសេចក្តី​ស្រលាញ់​យ៉ាងខ្លាំង​ចំពោះ​វិស័យ​អប់រំ​ គាត់​ក៏​សម្រេចចិត្ត​ឈប់​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ ​ហើយ​បាន​ចូល​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ អាយ។​

គាត់​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​អប់រំ​ ​TESOL​ ​ពី​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​នៃកម្ពុជា​ នៅ​ឆ្នាំ២០១៥។​ ​លើសពីនេះ​ទៅទៀត​គាត់​បាន​ទទួល​វិញ្ញាបនបត្រ​ផ្នែក​ ​TESOL​ ​ជាមួយ​ ​TEYL។