photo_2022-08-11_08-56-00
photo_2022-08-11_08-56-00 (2)
previous arrow
next arrow

មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​ជឿជាក់​ថា​សិស្ស​ទាំងអស់​សុទ្ឋតែ​មាន​សក្តានុពល​ហើយ​ មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​មានតួនាទី​សំខាន់​ក្នុងការ​បញ្ចេញ​នូវ​សក្តានុពល​ទាំងនោះ។​ ដូច្នេះហើយ​ ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ បាន​បង្កើត​កម្មវិធី​ប្រឹក្សា​យោបល់​ចំនួនពីរ​សម្រាប់​សិស្ស​ដើម្បី​ជួយ​សម្រប​សម្រួល​ការសិក្សា​ ​និងផ្តល់​ភាពជោគជ័យ​ក្នុង​ជីវិត​សិក្សា​ និងវិជ្ជាជីវៈ​ពេញមួយ​ជីវិត​របស់​ពួកគេ។​

 

១) ការប្រឹក្សា​យោបល់​ផ្នែកការងារ​ ​និងជំនាញ​នៅ​មហាវិទ្យាល័យ​

បច្ចុប្បន្ននេះ​ ការអប់រំ​នៅមហាវិទ្យាល័យ​គឺជាច្រកផ្លូវ​ឆ្ពោះ​ទៅរកការ​ផ្លាស់ប្តូរ​កាន់តែប្រសើរ​ក្នុង​ជីវិត។​ ​សិស្ស​ភាគច្រើន​រំពឹងថា​ ​ពួកគេ​នឹងទទួល​បាន​ការអប់រំ​ខ្ពស់​ ប៉ុន្តែ​ពួកគេ​ទាន់ទទួល​បាន​ការ​គាំទ្រ​ និង​ការតម្រង់ទិស​គ្រប់គ្រាន់​ដែលពួកគេ​ត្រូវការ​ដើម្បី​ត្រៀមខ្លួន​ចូល​មហាវិទ្យាល័យ​ដែល​អាច​នាំ​ទៅ​រកភាព​ជោគជ័យ​នៅ​ក្នុងការ​កំណត់​ជំនាញ​វិជ្ជាជីវៈ​នោះទេ។​

កម្មវិធី​ប្រឹក្សា​យោបល់​ផ្នែក​ការងារ​ និងជំនាញ​នៅ​មហាវិទ្យាល័យ​មាន​គោល​បំណង​ជួយ​សិស្ស​អោយ​ចេះ​ជ្រើសរើស​ជំនាញ​ និងការសិក្សា​កាន់តែ​ប្រសើរ។​ ​លើសពីនេះ​ទៅទៀត​ កម្មវិធី​ផ្តល់ជូន​នូវ​ព័ត៌មាន​ស្តីពី​ការផ្តល់​វគ្គសិក្សា​ ​ជម្រើសអាជីព​ ប្រភេទ​នៃការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជោគជ័យ​នៅកន្លែងធ្វើការ​ ​និងឱកាស​ផ្សេងៗ​ដែល​សិស្សានុសិស្ស​ចាប់អារម្មណ៍។​

– ការផ្តល់ប្រឹក្សា​យោបល់​ពីសាលា​

នៅក្នុង​សង្គម​សហសម័យ​នេះ​ ​យុវវ័យ​ត្រូវបាន​ជំរុញ​ដោយ​កត្តា​សង្គម​ជាច្រើន​ដូចជា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ជីវិតគ្រួសារ​ និងការ​គៀបសង្កត់​ពីសង្គម​ដែល​ធ្វើឱ្យ​ពួកគេ​បាត់បង់​ឬធ្លាក់​ក្នុង​អន្ទាក់​នៃ​ជំងឺ​ផ្លូវចិត្ត។​ ​លើសពីនេះ​ ​ក្នុងនាម​ជាសិស្ស​ ​ពួកគេ​ជួប​ប្រទះ​ទាំងភាព​សប្បាយ​រីករាយ​ ភាព​តានតឹង​ ​ឬ​ ​អាចជួប​ផលវិបាក​ជាច្រើន​ដែល​ជះ​ឥទ្ធិពល​ដល់​ការសិក្សា​ និងការ​ចូលរួម​សង្គម​របស់​ពួកគេ។​ ការប្រឹក្សា​យោបល់​ក្នុងសាលា​ផ្តល់ជូន​សិស្សានុសិស្ស​នូវ​អ្វី​ដែលពួកគេ​ត្រូវការ​ដើម្បី​ទទួល​បានភាពជោគជ័យ​ក្នុងនាម​ជាសិស្ស​នៅ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ។​

– ការប្រឹក្សាយោបល់​ស្តីពី​កម្មវិធីសិក្សា​

ការប្រឹក្សា​យោបល់​ផ្នែក​អប់រំ​ផ្តោតសំខាន់​លើ​ការសម្របសម្រួល​ដល់​លទ្ឋផល​សិក្សា។​ សេវាកម្ម​ដែល​ផ្តល់​ជូន​រួមមាន:​

•ជំនាញ​ក្នុងការសិក្សា​
•ការគ្រប់គ្រង​ពេលវេលា​
•ជំនួយខាងផ្នែក​បច្ចេកវិទ្យា​
•ការប្រឹក្សា​លើការផ្អាក​ ​ឬ​ ​ព្យួរការសិក្សា​
•ការចាប់ផ្តើម​ការសិក្សាថ្មី​
•ប្រព័ន្ធប្រឹក្សា​ជាមួយគ្រូ​ / បុគ្គលិក​
•ការផ្លាស់ប្តូរ​ជំនាញ​
•ជំនាញ​នៃការសិក្សា​នៅមហាវិទ្យាល័យ​
•ការបកស្រាយ​វាយតម្លៃ​នៃការសិក្សា​
•ការបកស្រាយ​ពីផលប៉ះពាល់​នៃការ​បោះបង់​ការសិក្សា​

– ការប្រឹក្សាយោបល់​ផ្នែកការងារ​

ការប្រឹក្សាយោបល់​ផ្នែកការងារ​អាច​ជួយ​ឱ្យ​សិស្ស​កំណត់​យក​ជំនាញ​ និងអាជីព​ដែល​ពួកគេ​ពេញចិត្ត។​ ​សេវាកម្ម​ ​និងធនធានរួមមាន:​

•ការធ្វើផែនការ​ការងារ​ជាលក្ខណៈ​បុគ្គល​
•ការវាយតម្លៃ​ផ្នែកការងារ​
•ព័ត៌មានអំពី​ផែ្នកអប់រំ​ផេ្សងៗ​
•ភាពមិនច្បាស់លាស់​ក្នុងការ​ធ្វើអ្វីមួយ​
•ការកំណត់​គោលដៅ​សម្រាប់​សិស្ស​គ្រប់កម្រិត​

 

២) ការប្រឹក្សាផ្ទាល់ខ្លួន

ការផ្តល់ប្រឹក្សា​ផ្ទាល់ខ្លួន​ត្រូវបាន​ផ្តល់ជូន​ដើម្បី​ជួយដល់​សិស្ស​ដែលមាន​បញ្ហា​ផ្ទាល់ខ្លួន​ដែល​អាច​រំខាន​ដល់ការ​សិក្សា។​ ​សេវាកម្មរួមមាន:​

•ជំនាញដោះស្រាយបញ្ហា​
•ការគ្រប់គ្រងវិបត្តិ​/​ការធ្វើអន្តរាគមន៍​ផ្សេងៗ​
•ការផ្លាស់ប្តូរ​ជីវិត​
•ការប្រឹក្សាយោបល់​ជាមួយ​ភ្នាក់ងារ​សហគមន៍​
•ភាពជឿជាក់​ ​និង​ ​ប្រាកដនិយម​
•ការបៀតបៀន​ផ្លូវភេទ​