ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​គួច​ ​ម៉េងលី​

លោកឧកញ៉ាមានសញ្ជាតិខ្មែរ-អាមេរិក ជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត ជនស្នេហាជាតិ និងជាសហគ្រិនមួយរូប។ បច្ចុប្បន្ន គាត់ត្រូវគេស្គាល់ថាជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្ដល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងមានបុត្រសម្ពន្ធគឺ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន    អន្ដរទ្វីប អាមេរិកាំង (AIS) ហើយលោកមានឯកទេសផ្នែក អប់រំ និងការអភិវឌ្ឍសហគមន៍ផងដែរ។ បច្ចុប្បន្ន លោកមានតំណែងជា សមាជិកទីប្រឹក្សា និងជាអនុប្រធានក្រុមការងារផ្នែកអប់រំ នៃសភាពាណិជ្ជកម្មកម្ពុជា, ទីប្រឹក្សាកិត្តិយស នៃសមាគមសហគ្រិនស្រ្តីកម្ពុជា, សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព, សមាជិកស្ថាបនិក និងទីប្រឹក្សា នៃក្លិបអ្នកវិនិយោគកម្ពុជា, ទីប្រឹក្សាក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា និងស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល​ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន។

លោកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​គួច​ ​ម៉េងលី​ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង។​ ​លោកឧកញ៉ា​ ​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​University of California at Berkeley ​សហរដ្ឋ​អាមេរិក​ ជា​កន្លែង​ដែល​លោក​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ ​Pre-Med Studies ​នៅ​ឆ្នាំ១៩៩១។​ ​បន្ទាប់មក​ លោក​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ ​Spartan Health Sciences ​នៃរដ្ឋ​ ​New Mexico ​សហរដ្ឋ​អាមេរិក​ ​ក្នុងឆ្នាំ១៩៩៨​ ដោយ​ទទួល​បាន​​សញ្ញាបត្រ​វេជ្ជបណ្ឌិត​វេជ្ជសាស្ត្រ​ ​ជំនាញ​វេជ្ជសាស្រ្ត​ទូទៅ។​ ​ក្នុងឆ្នាំ២០០៧​ ​លោកឧកញ៉ា​ ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត​ ​ផ្នែក​សុខភាព​សាធារណៈ​​​ ​ពី​សាកល​វិទ្យាល័យ​ ​Massachusetts​ ​ទីក្រុង​ Amherst ​សហរដ្ឋអាមេរិក។​

លោក​ឧកញ៉ា​ ​បាន​ធ្វើការ​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្រ្ត​ ​បង្រៀន​នៅ​ដេប៉ាតឺម៉ង់​ ​វិទ្យាសាស្ត្រ​ស្តីពី​រូបរាង​កាយ​ និងជីវិត​ ​នៃ​មហាវិទ្យាល័យ​ ​Cleveland Chiropractic ​ក្នុងទីក្រុង​ ​Los Angeles ​រដ្ឋ​ California មុនពេល​ដែល​លោក​វិល​ត្រឡប់​មកកាន់​​ប្រទេស​កម្ពុជា​វិញ​​ក្នុងឆ្នាំ២០០២​ ​ក្នុងនាម​ជា​ពេទ្យ​ស្ម័គ្រចិត្ត​ មាន​តួនាទី​ជា​អ្នកប្រឹក្សា​យោបល់​នៃ​គម្រោង​ ​Integrated Management of Childhood Illness (IMCI) និងសុខភាព​សាធារណៈ​​របស់​អង្គការ​ ​ដៃគូ​ដើម្បី​អភិវឌ្ឍន៍​ ​“Partners for Development”​ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ ​Maryland​ ​សហរដ្ឋ​អាមេរិក។​ ​ក្រោយមក​ ​លោក​បាន​កាន់​តំណែង​ជា​សាស្ត្រាចារ្យ​ ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​ ​នៃ​មហាវិទ្យាល័យ​ ​គណិតសាស្រ្ត​ ​វិទ្យាសាស្រ្ត​ ​និងវិស្វកម្ម​ នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ ​ពីឆ្នាំ២០០៣​ ​ដល់ឆ្នាំ២០០៤​ ​ហើយ​លោក​ក៏​ទទួលបាន​ការ​តែងតាំង​ជា​ ​ស្ថាបនិក​ព្រឹទ្ធបុរស​ អនុប្រធាន​គណៈកម្មការ​អប់រំ​ ​និងក៏​ជា​សាស្រ្តាចារ្យ​ ​ផ្នែក​សុខភាព​សាធារណៈ​ នៃ​មហាវិទ្យាល័យ​សុខភាព​សាធារណៈ​ ​នៅសាកល​វិទ្យាល័យ​កម្ពុជា​​​ មុនពេល​លោក​បង្កើត​ ​ក្រុមហ៊ុន​ ​ម៉េងលី​ ​ជេ.​ ​គួច​ ​អេឌ្យូខេសិន​ នាឆ្នាំ២០០៥។​​

លោកឧកញ៉ា​​ ​ត្រូវគេ​ទទួលស្គាល់​ចំពោះ​ការចូលរួម​យ៉ាង​សកម្ម​របស់​លោក​ក្នុង​កិច្ចការងារ​មនុស្សធម៌​ ការអភិវឌ្ឍសហគមន៍​ ​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​វិស័យ​អប់រំ ​វិស័យ​សុខាភិបាល​ និងការ​បម្រើ​សេវាសង្គម​ ​ក្នុងតួនាទី​ជា​នាយក​ប្រតិបត្តិ​នៃ​ ​មូលនិធិ​ ​ម៉េងលី​ ​ជេ.​ ​គួច​ ​ដែល​បង្កើត​ឡើង​ក្នុងឆ្នាំ​​២០០៥។​

ពាន​រង្វាន់​កិត្តិយស​ចុងក្រោយ​ ​ដែល​លោក​ទទួលបាន​ ​មាន​ដូចខាងក្រោម៖​

  • ឧកញ៉ា​មនុស្សធម៌​ប្រចាំឆ្នាំ២០១៨​ ​នៅ​​ក្នុង​គេហទំព័រ​ព័ត៌មាន​​អនឡាញ​ Sabay News, ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ឆ្នាំ២០១៨​
  • សប្បុរសជន​ដ៏​អស្ចារ្យ​ទាំង៥​ ​ប្រចាំឆ្នាំ២០១៧​ ​នៅ​ក្នុង​គេហទំព័រ​ព័ត៌មាន​​អនឡាញ​ ​Sabay News, ​ព្រះរាជាណាចក្រកម្ពុជា​ឆ្នាំ២០១៧​
  • ​អ្នកដឹកនាំ​អាជីវកម្ម​ឆ្នើម​ប្រចាំឆ្នាំ២០១៦​ ​នៅ​ក្នុង​​ទស្សនាវដ្ដី​ពាណិជ្ជកម្ម​កម្ពុជា,​ ​ចេញផ្សាយ​ ខែធ្នូ​ ​ឆ្នាំ២០១៦​
  • អ្នកដឹកនាំ​អាជីវកម្ម​ឆ្នើម​ប្រចាំឆ្នាំ២០១៥​ ​នៅ​ក្នុង​ទស្សនាវដ្ដី​ពាណិជ្ជកម្ម​កម្ពុជា,​ ​ចេញផ្សាយ​ ខែធ្នូ​ ​ឆ្នាំ២០១៥​
  • ​សប្បុរសជន​ដ៏​អស្ចារ្យ​ទាំង៥​ ​ប្រចាំឆ្នាំ២០១៥​ ​នៅ​ក្នុង​គេហទំព័រ​ព័ត៌មាន​​អនឡាញ​ ​Sabay News, ​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ឆ្នាំ២០១៥​
  • ​ពានរង្វាន់​អ្នកដឹកនាំ​ឆ្នើម​ក្នុងនាម​ជា​ដៃគូ​អប់រំ​ ​ប្រគល់​ដោយ​សមាគម ​Worlddidac ក្នុងសន្និសីទ​ថ្នាក់​តំបន់​អាស៊ី​របស់​ ​Worlddidac​ ​ប្រចាំឆ្នាំ២០១៥,​ ​​​ក្រុងហុងកុង,​ ​ឆ្នាំ២០១៥​ ប្រគល់ជូន​ដោយ​ ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ ​ទី២៧​ ​គឺលោកស្រី​ ​Julia Gillard
  • បណ្ណកិត្តិយស​ ​ឧត្ដមភាព​នៃ​​ជោគជ័យ​ដ៏​ប្រសើរ​ក្នុងការ​អប់រំ​ ​និងអភិវឌ្ឍន៍​យុវជន,​ ​យុវតារា​ កម្ពុជា,​ ​ព្រះរាជាណាចក្រកម្ពុជា,​ ​ឆ្នាំ២០១៣​
  • យុវជន​ជនជាតិ​ចិន​នៅ​បរទេស​ឆ្នើម​ប្រចាំឆ្នាំ​ ប្រគល់​ជូន​ដោយ​ការិយាល័យ​កិច្ចការ​បរទេស​ចិន​នៃ​ក្រុមប្រឹក្សា​រដ្ឋ​នៃ​សាធារណៈរដ្ឋ​ប្រជាមាណិតចិន,​ ​ឆ្នាំ២០០៨​

ស្នាដៃសៀវភៅ​

  1. «កម្រងកំណាព្យពីដួងចិត្ត» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, វិច្ឆិកា, ឆ្នាំ២០២០
  2. «បណ្ដុំគំនិត»​ ​បោះពុម្ព​ដោយ​ ​គ្រឹះស្ថាន​បោះពុម្ព​ ​នៃ​សាកលវិទ្យាល័យ​ ​ម៉េងលី​ ​ជេ.​ ​គួច,​ ​ខែមិថុនា,​ ​ឆ្នាំ២០២០​
  3. «គំនិត​រកស៊ី​ ​គួច​ ​ម៉េងលី»​ ​បោះពុម្ព​ដោយ​ ​គ្រឹះស្ថាន​បោះពុម្ព​ ​នៃ​សាកលវិទ្យាល័យ​ ​ម៉េងលី​ ​ជេ.​ ​គួច,​ ​ខែមីនា,​ ​ឆ្នាំ២០១៩​
  4. «១០៨​ ​ចក្ខុវិស័យ​ ​គួច​ ​ម៉េងលី»​ ​បោះពុម្ពដោយ​ ​គ្រឹះស្ថាន​បោះពុម្ព​ ​នៃសាកល​វិទ្យាល័យ​ ​ម៉េងលី​ ​ជេ.​ ​គួច,​ ​ខែតុលា,​ ​ឆ្នាំ២០១៨​
  5. «ភ្នំ​ដងរែក​ ​ទីពុំអាចភ្លេច»​ ​បោះពុម្ពដោយ​ ​គ្រឹះស្ថាន​បោះពុម្ព​ ​នៃសាកលវិទ្យាល័យ​ ​ម៉េងលី​ ​ជេ.​ ​គួច,​ ​ខែឧសភា,​ ​ឆ្នាំ២០១៨​
  6. «អ្នក​ជា​មនុស្សល្អ​ ​ល្អប្រសើរ​ ​និងល្អអស្ចារ្យ»​ ​បោះពុម្ពដោយ​ ​គ្រឹះស្ថាន​បោះពុម្ព​ នៃ​សាកលវិទ្យាល័យ​ ​ម៉េងលី​ ​ជេ.​ ​គួច,​ ​ខែវិច្ឆិកា,​ ​ឆ្នាំ២០១៦​
  7. «ទស្សនៈ​អាជីវកម្ម»​ ​បោះពុម្ពដោយ​ ​គ្រឹះស្ថាន​បោះពុម្ព​ ​នៃ​សាកលវិទ្យាល័យ​ ​ម៉េងលី​ ​ជេ.​ ​គួច,​ ​ខែវិច្ឆិកា,​ ​ឆ្នាំ២០១៦​
  8. «ជំនួប​តុកាហ្វេ​ ​រវាង​ ​ដុកទ័រ​ ​ម៉េងលី​ ​និងខ្ញុំ»​ ​បោះពុម្ពដោយ​ ​គ្រឹះស្ថាន​បោះពុម្ព​ នៃ​សាកលវិទ្យាល័យ​ ​ម៉េងលី​ ​ជេ.​ ​គួច,​ ​ខែសីហា,​ ​ឆ្នាំ២០១៦​

ស្នាដៃនិពន្ធដោយអ្នកដទៃ

  1.  «កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែមករា, ឆ្នាំ២០២០
  2.  «កម្រងកំណាព្យ វេជ្ជបណ្ឌិត គួច ម៉េងលី និងខ្ញុំ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែសីហា, ឆ្នាំ២០១៩
  3.  «ពេលមួយដែលខ្ញុំស្គាល់ ដុកទ័រ គួច ម៉េងលី» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែសីហា, ឆ្នាំ២០១៩
  4.