ផ្នែកផលិតកម្មទូទៅបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ យើងបានប្រមូលផ្តុំក្រុមបុគ្គលិកដែលមានការប្តេជ្ញាចិត្ត និងជំនាញខ្ពស់ដែលតែងតែផ្តល់សេវាកម្មប្រកបដោយគុណភាពល្អ និងទាន់ពេលវេលា។ រហូតមកដល់ពេលនេះផ្នែកផលិតកម្មទូទៅបាននឹងកំពុងតែអភិវឌ្ឍគ្រឿងសង្ហារិម និងគ្រឿងបរិក្ខារសាលារៀនជាច្រើនតាមការស្នើសុំពីមន្ទីរ និងអង្គភាពផ្សេងៗ។ ជាមួយនឹងការប្តេជ្ញាចិត្ត និងភាពឧស្សាហ៍ព្យាយាម ផ្នែកផលិតកម្មទូទៅបានជួយក្រុមហ៊ុនកាត់បន្ថយការចំណាយពីការត្រូវទិញទំនិញពីខាងក្រៅ ឬទិញផលិតផលផ្សេងទៀត។ អគារសាខា ទាំងអស់ត្រូវបានតុបតែងដោយតុ រូបថត និង គ្រឿងសង្ហារិមផ្សេងៗទៀតដែលធ្វើឡើងដោយក្រុមការងារដែលជួយធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងសោភ័ណភាពនៃអគារសិក្សា។ ផ្នែកផលិតកម្មទូទៅក៏ជួសជុល និងថែរក្សាគុណភាពគ្រឿងសង្ហារិមដែលមានស្រាប់ និងទីតាំងសាលារៀនផ្សេងទៀតផងដែរ។ យើងក៏មានក្រុមជាងដែកដែលមានជំនាញខាងធ្វើ និងជួសជុលគ្រឿងលម្អ រឺ វត្ថុប្រើប្រាស់ផ្សេងៗដែលធ្វើពីលោហ:។


នៅក្នុងផ្នែកផលិតកម្មទូទៅយើងមានជាងឈើដ៏មានជំនាញជាច្រើន ដែលមានចំណេះដឹង និងបច្ចេកទេស។ ពួកគាត់ទទួលខុសត្រូវចំពោះការរៀបចំដំឡើង ជួសជុល និងថែរក្សាសំណង់អគារផ្សេងៗ។ ភារកិច្ចផ្សេងៗទៀតរួមមានការរចនា កាត់ និងវាស់វែងសម្ភារ យោងទៅតាមតំរូវការរបស់អតិថិជននិងប្រធានផ្នែកនៃ ម៉េងលី ជេ. គួច អេឌ្យូខេសិន។
បុគ្គលិកនៅក្នុងផ្នែកផលិតកម្មទូទៅមានភាពឧស្សាហ៍ព្យាយាម អាចទុកចិត្តបាន និងមានទំនាក់ទំនងល្អ និងជំនាញក្នុងការរៀបចំ។ ពួកគេទាំងអស់បានបញ្ចប់ការហ្វឹកហ្វឺនជាជាងជំនាញដែលមានបទពិសោធន៍ផ្នែកជាងឈើ និងដែក។
សេវាកម្មរបស់យើងរូមមាន៖
- ផលិតគ្រឿងសង្ហារិមថ្មីៗដូចជាតុ ទូដាក់ឥវ៉ាន់ បញ្ជរ ធ្នើ ផ្លាកសញ្ញា។ ល។
- ជួសជុល និងថែរក្សាបរិក្ខារដែលមានស្រាប់ដូចជាតុ ទូដាក់ឥវ៉ាន់ បញ្ជរ ធ្នើ ស្លាកសញ្ញា។ ល។
- ផលិត និងជួសជុល គ្រឿងបរិក្ខារក្នុងអគារដូចជាជណ្តើរ ទ្វារ ស៊ុមទ្វារ របាំង ធ្នឹម ធ្វើពីឈើ និងដែក។
- ពិនិត្យ និងផ្លាស់ប្តូរ គ្រឿងបរិក្ខារក្នុងអគារ ឬរចនាសម្ព័ន្ធ និងគ្រឿងប្រដាប់ប្រើប្រាស់ផ្សេងៗដែលខូច។
- វាស់ និងកាត់ ឬធ្វើសម្ភារអំពីឈើ និងដែក។
- បាញ់ថ្នាំលើគ្រឿងសង្ហារិមឈើ និងគ្រឿងធ្វើពីលោហ:គ្រប់ប្រភេទ។
- ផ្សារ និងជួសជុលវត្ថុធ្វើពីលោហៈដែលទាក់ទងនឹងថ្នាក់រៀន និងការិយាល័យធ្វើការ។
