ចាប់តាំងពីការ​ចាប់ផ្តើម​ដំបូង​របស់ខ្លួន​ក្នុងឆ្នាំ២០០៥​ ​ដែលមាន​បុគ្គលិក​ ​៥​ ​នាក់​ និងសិស្ស ២៥​ នាក់ មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ គឺជា​សាលា​ភាសា​អង់គ្លេស​ដ៏ធំ​បំផុតមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយមាន​សិស្ស​ប្រហែល​ ​៦០០០​ ​នាក់​ ​បុគ្គលិក​ចំនួន​ ​១០០០​ ​នាក់​ និងអតីតសិស្ស​ជាង​ ​៤៥០០០​ ​នាក់ដែល​កំពុង​រស់នៅ​ ​សិក្សា​ ​និងធ្វើការ​នៅ​ជុំវិញ​ពិភពលោក។​ បច្ចុប្បន្ន​នេះ​យើង​មាន​ទីតាំង​ចំនួន​ ​៣​ ​នៅក្នុង​តំបន់​ផ្សេងៗ​គ្នា​នៃ​រាជធានី​ភំ្នពេញ។​

មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ បន្ត​ផ្តល់​ជូននូវ​គុណភាព​អប់រំ​ដែលល្អ​បំផុត​ដែល​រួមបញ្ចូល​គ្នា​រវាង​ស្តង់ដារ​ជាតិ​ ​និងអន្តរជាតិ​ ​ដោយ​ផ្អែក​លើ​កម្មវិធី​សិក្សា​នៅសតវត្សរ៍ទី២១…

[rev_slider_vc alias=”home-ads”]
ព័ត៌មាន

ព័ត៌មានថ្មីៗទាំងអស់

January 10, 2022 / ព័ត៏មានផ្សេងៗ

នាយិកាមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាបប្តេជ្ញានាំមកនូវការអប់រំដ៏ល្អប្រសើរដល់ប្រជាជនក្នុងតំបន់

ស្របពេលដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) កំពុងពង្រីកសេវាកម្មអប់រំប្រកបដោយគុណភាពខ្ពស់ទៅកាន់ខេត្តសៀមរាប នាយិកានៃសាខាថ្មីនេះបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំយកសេវាកម្មដ៏ល្អបំផុតសម្រាប់ប្រជាជននៅលើទឹកដីនៃអតីតអាណាចក្រខ្មែរ។ កញ្ញា គង់ លក្ខិណា ជានាយិកាមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាប ដែលនឹងចាប់បើកនៅពេលខាងមុខនេះ បានលើកឡើងថា ក្រុមការងាររកំពុងតែប្តេជ្ញាចិត្តក្នុងបំពេញតម្រូវការនៃការអប់រំប្រកបដោយគុណភាព ដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលខ្ពស់និង​មធ្យម ក្នុងខេត្តសៀមរាប...
Read More
January 3, 2022 / ព័ត៏មានផ្សេងៗ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ចូលរួមលើកកម្ពស់ធនធានមនុស្សក្នុងស្រុកតាមរយៈការបង្កើតសាខាថ្មីនៅខេត្តសៀមរាប

ដោយ​ត្រូវបានគេស្គាល់ថាជាតួអង្គឈានមុខគេក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជា មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) នៅតែបន្តជោគជ័យក្នុងបេសកកម្មរបស់ខ្លួនលើការកែលម្អធនធានមនុស្សសម្រាប់ទីផ្សារការងារទំនើបជាមួយនឹងការពង្រីកសាខារបស់ខ្លួនទៅក្នុងខេត្តសៀមរាប ដែលជាទឹកដីនៃប្រាសាទអង្គរវត្តដ៏រុងរឿង។ ជាមួយនឹង​ការ​មកដល់​នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាបនាពេលខាងមុខ ប្រជាជន និស្សិត និងសិស្សានុសិស្ស នៅខេត្តសៀមរាបនឹងទទួលបានឱកាសក្នុងការចូលរួមវគ្គបណ្តុះបណ្ដាលភាសាអង់គ្លេស និង ចិនកុកងឺ ដ៏ល្បីល្បាញដែលផ្តល់ដោយមជ្ឈមណ្ឌលនេះ។...
Read More
November 22, 2021 / ការប្រកួតប្រជែង

ការប្រកួតសរសេរអត្ថបទជាភាសាអង់គ្លេស ម៉េងលី ជេ. គួច លើកទី១

ការទទួលជ័យលាភីក្នុងការប្រកួតប្រជែងណាមួយគឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុតក្នុងជីវិត។ វាគឺជាពេលវេលាដ៏រំភើបបំផុតក្នុងឆាកជីវិត។ វាមិនអាចមានអ្វីមកជំនួសបានទេសម្រាប់សមត្ថភាពមួយនេះ ហើយវាជាសមិទ្ធិផលដ៏មានន័យបំផុត។ ដូច្នេះចូរអបអរសាទរ និងផ្ដល់ស្នាមញញឹមលើកទឹកចិត្តខ្លួនឯង ទោះបីជាអ្នកប្រឈមមុខនឹងជ័យជម្នះ ឬក៏ការបរាជ័យក៏ដោយ។ វាអាចពិបាកក្នុងការជម្រុញខ្លួនអ្នកចូលក្នុងការប្រកួតប្រជែង ប៉ុន្តែការព្យាយាមនឹងផ្ដល់ផលល្អដល់អ្នកនៅពេលក្រោយ គ្រាន់តែខិតខំហើយ ខិតខំទៀតដើម្បីការអភិវឌ្ឍខ្លួនអ្នកអោយល្អប្រសើរជាងមុន។ ហេតុដូច្នេះ ចូរគិតរឿងល្អៗ និងលើកទឹកចិត្តខ្លួនឯងសម្រាប់ការប្រកួតប្រេជែងក្រោយៗទៀត។  
Read More
1 2 3 13

អំពី មជ្ឈមណ្ឌលភាសា អេ អាយ អាយ

វិថីឆ្ពោះទៅកាន់ពិភពលោក

សាខា

៦,០០០+

សិស្ស

១,០០០+

លោកគ្រូ អ្នកគ្រូ និងបុគ្គលិក