ផ្នែកព័ត៌មានវិទ្យា គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងការសម្របសម្រួលទៅការលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងរហ័សទាន់ចិត្តដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិក នៅតាមបរិវេណអគារសិក្សា និងការិយាល័យ។ ផ្នែកព័ត៌មានវិទ្យា មិនត្រឹមតែសម្រួលដល់តម្រូវការនៃបរិយាកាសសិក្សា ការងាររដ្ឋបាលទូទៅ ការសិក្សាស្រាវជ្រាវ និងគុណភាពនៃជីវិតរបស់សិស្ស និងបុគ្គលិករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារដល់សុខសុវត្ថិភាពរបស់ក្រុមហ៊ុនទាំងមូលរបស់យើងផងដែរ។
ចក្ខុវិស័យរបស់ផ្នែកព័ត៌វិទ្យា គឺបង្កើតបរិយាកាសមួយដែលសិស្ស និងបុគ្គលិកទាំងអស់អាចប្រើប្រាស់នូវធនធានព័ត៌មាន និងបច្ចេកវិទ្យាបានយ៉ាងងាយស្រួល ហើយដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធមួយដែលគាំទ្រដល់គោលដៅរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
ដើម្បីធានាឱ្យបាននូវដំណើរការរលូននៃប្រតិបត្តិការការងារ របស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ព័ត៌មានវិទ្យាបានចែកជា ៦ ផ្នែកដូចខាងក្រោម៖
-
ក្រុមប្រព័ន្ធ និងបណ្តាញបច្ចេកវិទ្យាព័ត៌មាន
-
- ផ្តល់ការគាំទ្របច្ចេកទេសបច្ចេកវិទ្យានៅក្នុងដែនកំណត់អាជីវកម្មរួមមាន Hardware, Software, Application, Email, ប្រព័ន្ធសំឡេង, ប្រព័ន្ធទូរសព្ទ និងកាមេរ៉ាសុវត្ថិភាព។
- ធានាការស្តាឡើងវិញនូវគ្រោះមហន្តរាយនៃប្រព័ន្ធប្រតិបត្តិការទិន្នន័យរបស់ក្រុមហ៊ុន។
- ធានាការថែរក្សា និងគ្រប់គ្រងការងារប្រព័ន្ធបណ្តាញ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ហានិភ័យនៃការបាត់បង់ ឬការវាយប្រហារណាមួយនៅលើប្រព័ន្ធបណ្តាញ។
- ផ្តល់នូវសេវាថែទាំផ្នែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ដែលស្របតាមតម្រូវការអាជីវកម្មរបស់ក្រុមហ៊ុន។
- តាមដានរាល់ប្រតិបតិ្តការព័ត៌មានវិទ្យា និងតាមដានរាល់សកម្មភាពបច្ចេកទេស និងការអនុវត្តន៍ការងារបច្ចេកទេសព័ត៌មានវិទ្យា។
-
ក្រុមបច្ចេកទេសប្រព័ន្ធទូរសព្ទ និងកាមេរ៉ាសុវត្ថិភាព
-
- ផ្តល់នូវការធានាសុវត្ថិភាពគ្រប់ប្រព័ន្ធប្រតិបត្តិការព័ត៌មានវិទ្យា ដើម្បីរក្សានិរន្តរភាព និងភាពរីកចម្រើនរបស់ក្រុមហ៊ុន។
- ផ្តល់នូវការត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពមិនប្រក្រតីណាមួយដែលអាចកើតមានឡើង នៅក្នុងប្រព័ន្ធប្រតិបត្តិការព័ត៌មានវិទ្យារបស់ក្រុមហ៊ុន។
- ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកថ្មីនិងបុគ្គលិកដែលមានស្រាប់សម្រាប់ការយល់ដឹងអំពីសុវត្ថិភាពព័ត៌មាននៅក្នុងក្រុមហ៊ុន។
- ធ្វើបច្ចុប្បន្នភាពទៅលើប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន។
- បង្កើតសាផែនការយុទ្ធសាស្ត្រថ្មីៗសម្រាប់ការការពារប្រព័ន្ធសុវត្ថិភាពព័ត៌មានវិទ្យាដើម្បីឱ្យអាជីវកម្មក្រុមហ៊ុនមានដំណើរការរលូន។
- ជួយសម្របសម្រួលដល់ការផ្តល់ព័ត៌មានវិទ្យា និងនីតិវិធីសុវត្ថិភាពស្របច្បាប់ ដើម្បីគាំទ្រអាជីវកម្មរបស់ក្រុមហ៊ុន។
- ផ្តល់អនុសាសន៍លើសុវត្ថិភាពព័ត៌មានវិទ្យាសម្រាប់គម្រោង ឬប្រព័ន្ធព័ត៌មានវិទ្យាថ្មីៗ។
- អនុវត្តការសាកល្បង និងធ្វើឱ្យមានសុពលភាព hardware, firmware និងsoftware ដែលអាចមានផលប៉ះពាល់ដល់ប្រព័ន្ធសុវត្ថិភាពព័ត៌មានវីទ្យា។
- ប្រព័ន្ធសុវត្ថិភាពព័ត៌មានវីទ្យា ត្រូវអនុលោមតាមច្បាប់សវនកម្មផ្ទៃក្នុងរបស់ក្រុមហ៊ុន។
- ត្រូវគ្រប់គ្រងឱ្យបាននូវប្រព័ន្ធសុវត្ថិភាពព័ត៌មានវីទ្យា និងធានាឱ្យបាននូវការផ្តល់សេវាកម្មរហ័សទាន់ចិត្តដល់អតិថិជន ជាពិសេសសិស្សានុសិស្ស និងបុគ្គលិកទាំងអស់។
-
ក្រុមបច្ចេកទេសព័ត៌មានវិទ្យា
-
- សម្របសម្រួលទៅលើបញ្ហា hardware, software, application, network, email, security, system, និងការយល់ដឹងស្តីពីការបណ្តុះបច្ចេកទេសព័ត៌មានវិទ្យា។
- ដោះស្រាយរាល់ការបញ្ហាបច្ចេកទេសព័ត៌មានវិទ្យានៅតាមអគារ និងសាខាទាំងអស់។
- សម្របសម្រួលប្រព័ន្ធគោលនយោបាយលំហូរការងារ និងនីតិវិធីនៃការប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា។
- ត្រួតពិនិត្យផែនការការងារ និងវាយតំលៃប្រតិបត្តិការព័ត៌មានវិទ្យា និងទិន្នន័យអេឡិចត្រូនិចរបស់ក្រុមហ៊ុន។
- ការពារទ្រព្យសម្បត្តិ សុវត្ថិភាពព័ត៌មាន និងរចនាសម្ព័ន្ធព័ត៌មានវិទ្ររបស់ក្រុមហ៊ុន។
- ផ្លល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិក និងស្វែងរកអ្វីដែលថ្មីសម្រាប់ប្រតិបត្តិការងារទូទៅរបស់ក្រុមហ៊ុន។
-
ក្រុមអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន
-
- ផ្តល់នូវការច្នៃប្រឌិតបច្ចេកវិទ្យាចុងក្រោយបំផុត សម្រាប់អភិវឌ្ឍសមត្ថភាពស្រាវជ្រាវបច្ចេកវិទ្យាព័ត៌មាន ដើម្បីបំពេញតម្រូវការបច្ចុប្បន្ន និងតម្រូវការពេលអនាគតសម្រាប់ក្រុមហ៊ុន។
- គ្រប់គ្រង និងតាមដានប្រព័ន្ធទិន្នន័យស្នូលរបស់ក្រុមហ៊ុន។
- បង្កើតប្រព័ន្ធថ្មីតាមតម្រូវការក្រុមហ៊ុន និងផ្នែកពាក់ព័ន្ធ។
- បង្កើនកម្មវិធីអភិវឌ្ឍបច្ចេកវិទ្យាថ្មី ព្រមទាំងនីតិវិធី និងគោលការណ៍ស្តង់ដារបស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា។
- អភិវឌ្ឍសមត្ថភាពស្រាវជ្រាវ និងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន និងអនាគតរបស់ក្រុមហ៊ុន។
- បង្កើតភាពជាដៃគូស្រាវជ្រាវជាមួយអ្នកផ្តល់សេវាកម្មបច្ចេកវិទ្យាក្នុងស្រុក និងអន្តរជាតិដើម្បីនិរន្តភាពរបស់ក្រុមហ៊ុន។
- គ្រប់គ្រង និងតាមដានការបម្រុងទុកទិន្នន័យ (ដោយដៃ) ដូចជាប្រព័ន្ធ Sun System និងប្រព័ន្ធផ្សេងទៀតរបស់ក្រុមហ៊ុន។
- ត្រួតពិនិត្យមើលរាល់របាយការណ៍ក្រុមការងារអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់សការរីកចម្រើននៃប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រុមហ៊ុន។
-
IT Technical Support PBX and Security Camera Team
-
- Receives user complanits and requests regarding installation of hardware, software, PBX, and security camera.
- Supervises, plans, coordinates, and directs the work of all employees to support each department including operaton and training.
- Developes PBX and security camera guidelines, workflows, policies, and procedures.
- Controls, maintains and monitors all security cameras and PBXs in each campus.
- Maintains, installs and repairs security systems, alarm devices as well as related equipment, following blueprints of electrical layouts and building plans.
-
ក្រុមផលិតវីដេអូសាលា
-
- ថតរូប ឬវីដេអូតាមការស្នើសុំរបស់ផ្នែកពាក់ព័ន្ធ។
- រៀបចំកាលវិភាគសម្រាប់ការថតរូប ឬវីដេអូ។
- ថតរូប ឬវីដេអូស្តីអីពីព្រឹត្តិការណ៍ និងសកម្មភាពទូទៅរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ។
- កែរូបថត និងវីដេអូ។
- បញ្ចូលរូបភាព និងវីដេអូទៅក្នុងរាល់បណ្តាញសង្គមរបស់ក្រុមហ៊ុន។
- កែសម្រួលវីដេអូសម្រាប់ការផ្សាយព័ត៌មានរបស់ក្រុមហ៊ុន។
- ផលិតវីដេអូផ្សព្វផ្សាយរបស់ក្រុមហ៊ុន។
- រក្សាទុករូបថត និងវីដេអូទាំងអស់នៅក្នុងប័ណ្ណសាររបស់ក្រុមហ៊ុន។
- ជ្រើសរើសរូបថតល្អ និងច្បាស់ដើម្បីរក្សាទុក។
- បង្កើត DVDs និង Audio CDs នៃព្រឹត្តិការណ៍សាលារៀននិងសកម្មភាពទូទៅរបស់ក្រុមហ៊ុន។
បេសកកម្ម, ទស្សនវិស័យ និងគុណតម្លៃ
- បេសកកម្ម
បេសកកម្មរបស់ផ្នែកបច្ចេកវិទ្យាព័ត៌មាន គឺដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលមានគុណភាព និងទូលំទូលាយ បង្កើត និងថែរក្សាបរិយាកាសប្រតិបត្តិការដ៏មានប្រសិទ្ធភាព និងផ្តល់ជូននូវសេវាកម្ម បច្ចេកវិទ្យាប្រកបដោយគុណភាព ប្រសិទ្ធភាពរហ័សទាន់ចិត្ត និងអាចទុកចិត្តបាន។ - ទស្សនវិស័យ
ចក្ខុវិស័យរបស់ផ្នែកព័ត៌វិទ្យា គឺបង្កើតបរិយាកាសមួយដែលសិស្ស និងបុគ្គលិកទាំងអស់អាចប្រើប្រាស់នូវធនធានព័ត៌មាន និងបច្ចេកវិទ្យាបានយ៉ាងងាយស្រួល ហើយដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធមួយដែលគាំទ្រដល់គោលដៅរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
គុណតម្លៃ
ការសហការគ្នា
ប្តេជ្ញាចិត្តចំពោះការស្ថាបនាដែលផ្តោតលើក្រុមការងារប្រមូលផ្តុំ ទស្សនវិស័យផ្សេងៗ ចែករំលែកចំណេះដឹង និងបង្កើតភាពជាដៃគូប្រកបដោយប្រសិទ្ធភាពជាមួយភាគីពាក់ព័ន្ធសំខាន់ៗ។
- ឧត្តមភាព: ខិតខំប្រឹងប្រែងធ្វើការល្អឥតខ្ចោះតាមរយៈការអភិវឌ្ឍបុគ្គលិក និងស្ថាប័នទាំងមូល។ ស្វែងរកការច្នៃប្រឌិតថ្មី និងការអនុវត្តនៅកម្រិតខ្ពស់បំផុត។
- តម្លាភាព: ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងបើកចំហ និងដំណើរការអាជីវកម្មប្រកបដោយការគិតគូរដើម្បីទទួលខុសត្រូវក្នុងប្រតិបត្តិការការងារ។
- អ្នកដទៃ: ស្តាប់មតិយោបល់របស់អ្នកដទៃដោយការគោរព និងយកចិត្តទុកដាក់ដល់បុគ្គលិក និងអ្នកដទៃទៀតទាំងផ្នែកវិជ្ជាជីវៈ និងដោយបុគ្គលផ្ទាល់។
- សេវាកម្ម: ខិតខំដើម្បីផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះដោយភាពរួសរាយរាក់ទាក់អាចជឿទុកចិត្តបាន និងងាយស្រួលដល់អ្នកដទៃ។
- ការច្នៃប្រឌិត: ជំរុញការច្នៃប្រឌិត និងទទួលយកបច្ចេកវិទ្យាថ្មីៗ។
- គុណភាព និងលទ្ធភាពទទួលបានព័ត៌មាន: លើកកម្ពស់គុណភាព និងការផ្តល់ព័ត៌មាន។
- ប្រសិទ្ធិភាព: បង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំពោះបច្ចេកវិទ្យាព័ត៌មាន។
- តម្លៃ: ផ្តល់តម្លៃអាជីវកម្មដល់អ្នកប្រើ និងអ្នកពាក់ព័ន្ធទាំងអស់។