មណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច បង្កើតឡើងក្នុងឆ្នាំ 2005 ក្នុងគោលបំណងផ្តល់នូវសេវាថែទាំសុខភាពដែលប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ ភាពងាយស្រួល តម្លៃសមរម្យនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលធ្វើឱ្យលោកអ្នកទទួលបាននូវការថែរក្សាសុខភាពប្រកបដោយសុខុមាលភាព ភាពកក់ក្តៅ និងមានទំនុកចិត្តពេលបុត្រាបុត្រីលោកអ្នកកំពុងសិក្សាលោកអ្នក អាចជឿទុកចិត្តលើការថែទាំសុខភាពបឋមសម្រាប់អ្នក និងគ្រួសាររបស់អ្នកជាមួយក្រុមវេជ្ជបណ្ឌិត និងក្រុមវេជ្ជសាស្ត្រទាំងអស់ដែលមានសមត្ថភាព និងបទពិសោធន៍ច្រើនឆ្នាំក្នុងការថែទាំសុខភាពនៅក្នុងមណ្ឌលសុខភាពរបស់យើងខ្ញុំ។
“ការការពារ ប្រសើរជាងការព្យាបាល”។ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ក៏ផ្តល់ការអប់រំ និងការពិគ្រោះយោបល់ទាក់ទងនឹងសុខមាលភាពសិស្ស និងបុគ្គលិកដើម្បីការការពារការនៃជំងឺ និងជំរុញការអនុវត្តសុខភាពល្អនៅកម្ពុជា។