ផ្នែក​សាងសង់​ និង​រចនា​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ដើរតួ​នាទី​ដ៏​សំខាន់​នៅក្នុង​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ តាមរយៈ​ការសម្រួល​ដល់​ការសាងសង់​ និង​កែ​លម្អ​ឡើងវិញ​នូវ​អគារសិក្សា​ ការិយាល័យ​ និង​អគារ​ផ្សេង​ៗទៀត​ដែល​បម្រើ​ដល់​តម្រូវការ​នៃ​ការពង្រីក​សាខា​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ត​ន៍​ភាព​របស់​ក្រុមហ៊ុន​។ ផ្នែក​នេះ​មាន​សុទ្ធសឹងតែ​ក្រុម​អ្នកជំនាញ​ដែល​មានការ​រចនា​ស្របតាម​កម្រិតស្ដង់ដារ​ជាតិ​ និង​អន្តរជាតិ​។ ពួកគេ​រចនា​គម្រោង​អគារ​ និង​ MEP​ (លក្ខណៈ​បច្ចេកទេស​មេ​កា​និក​ ប្រព័ន្ធ​ភ្លើង​ និង​ទឹក​) ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​ និង​តាម​ស្ដ​ង់​ដារ​បច្ចេកទេស​ត្រឹមត្រូវ​។ ផ្នែក​សាងសង់​ និង​រចនា​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ក៏​មាន​ក្រុម​គូរ​ប្លង់​ដ៏​ប៉ិនប្រសព្វ​ និង​ពេញដោយ​គំនិត​ច្នៃប្រឌិត​ដែល​ការរចនា​របស់​ពួកគេ​គឺ​ផ្ដោត​ចម្បង​ទៅលើ​ការ​ច្នៃប្រឌិត​ ថ្មី​ ភាព​ទាក់ទាញ​ សុវត្ថិភាព​ ដែល​មិន​ប៉ះពាល់​បរិស្ថាន​ហើយ​ស្របតាម​គោលការណ៍​របស់​ពួកគេ​ដូចជា​ ពេលវេលា​ គុណភាព​ និង​តម្លៃ​សមរម្យ​។ លើស​ពីនេះ​ទៅទៀត​ ផ្នែក​សាងសង់​ និង​រចនា​ ម៉េងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ក៏​ដើរតួ​នាទី​ដ៏​សំខាន់​មួយទៀត​ក្នុង​ការសម្រប​សម្រួល​ទំនាក់ទំនង​រវាង​ម្ចាស់​គម្រោង​ និង​ដៃគូ​សាងសង់​តាមរយៈ​ការ​ផ្ដល់​ជូន​នូវ​ព័ត៌មាន​ជាក់លាក់​ពី​ម្ចាស់​គម្រោង​ទៅដល់​ដៃគូ​របស់​ពួកគេ​។

ផ្នែកសាងសង់ និងរចនា ម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្ដល់ជូននូវសេវាកម្មដូចខាងក្រោម៖

+ ផ្នែកប្លង់

 • វិភាគ រចនា និងពង្រីកមុខងារសុវត្ថិភាពទាំងក្នុង និងក្រៅអគារ។
 • រៀបចំនូវរបាយការណ៍លម្អិតអំពីសម្ភារ។
 • ជ្រើសរើសសម្ភារស្របតាមតម្រូវការរចនា និងសន្សំសំចៃ។
 • រៀបចំឯកសារលម្អិតដើម្បីដេញថ្លៃ។
 • សហការជាមួយផ្នែកផ្សេងៗដើម្បីកែសម្រួលការរចនា។
 • ត្រួតពិនិត្យបរិមាណ និងគុណភាពនៃការសាងសង់។

+ ផ្នែកគម្រោង

 • វិភាគ និងគណនាគម្រោងនៃអគារ។
 • គ្រប់គ្រងចាត់ចែង និងត្រួតពិនិត្យអគារមុនពេលជួល។
 • រៀបចំឯកសារលម្អិតដើមម្បីដេញថ្លៃ។
 • វាយតម្លៃបញ្ជាក់លើការគណនាការរចនាគម្រោង។
 • គ្រប់គ្រងលើបរិមាណ និងគុណភាពសំណង់។
 • ដឹកនាំ​ក្រុមការងារ​សាងសង់​ឱ្យ​ដំណើរការ​ស្របតាម​គម្រោង​ និង​ការណែនាំ​លម្អិត។
 • ធ្វើការ​ជាមួយ​ស្ថាបត្យករ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​។

+ ផ្នែក MEP

 • រចនាប្រព័ន្ធបច្ចេកទេសមេកានិក អគ្គិសនី​ និងទឹកសម្រាប់អគារចាស់ និងថ្មី។
 • រៀបចំរបាយការណ៍លម្អិតអំពីសម្ភារ។
 • ជ្រើសរើសសម្ភារស្របតាមតម្រូវការប្លង់រចនា និងសន្សំសំចៃ។
 • រៀបចំឯកសារលម្អិតសម្រាប់ដេញថ្លៃ។
 • គ្រប់គ្រងបរិមាណ និងគុណភាពសម្រាប់កិច្ចការ MEP។

+ ផ្នែកត្រួតពិនិត្យបរិមាណ និងគ្រប់គ្រងគុណភាព

 • រៀបចំឯកសារលម្អិតសម្រាប់ដេញថ្លៃ រួមទាំងទំហំការងារផង។
 • វាយតម្លៃថ្លៃជួសជុល និងថែទាំ។
 • គ្រប់គ្រងហានិភ័យទៅលើតម្លៃ។
 • រៀបចំរបាយការណ៍លម្អិតអំពីសម្ភារ។
 • ធ្វើការជាមួយផ្នែកផ្សេងៗទៀតដើម្បីកំណត់បញ្ហាប្លង់។
 • គ្រប់គ្រងលើបរិមាណ និងគុណភាពសំណង់នៅការដ្ឋាន។
 • រៀបចំឯកសារដើម្បីសុំសិទ្ធិសាងសង់។
 • រៀបចំកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុនផ្សេងៗ។

+ ផ្នែកសាងសង់

 • គ្រប់គ្រងលើការដ្ឋានឱ្យស្របទៅតាមស្ដង់ដាសុវត្ថិភាពសំណង់។
 • គ្រប់គ្រងក្រុមសាងសង់ឱ្យអនុវត្តការងារផ្អែកទៅតាមកាលវិភាគត្រឹមត្រូវ។
 • គ្រប់គ្រងលើគម្រោងសម្រាប់គ្រឿងចក្រ ឧបករណ៍ និងកម្លាំងពលកម្មស្របទៅតាមកាលវិភាគ។
 • គ្រោង និងរៀបចំរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងប្រចាំខែ។
 • សម្របសម្រួលក្រុមការងារក្នុងអំឡុងពេលសាងសង់។
 • ត្រួតពិនិត្យបរិមាណ និងគុណភាពសំណង់។
 • តាមដាន និងរៀបចំការចំណាយឱ្យទៅអ្នកម៉ៅការបន្ត។