

ភាពជាអ្នកដឹកនាំ ការប្រាស្រ័យទាក់ទងល្អ និងការសហការគ្នា ជាកត្តាសំខាន់បំផុតដែលនាំឱ្យការងារក្រុមសម្រេចបានជោគជ័យ។ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យនាយកកម្មវិធីសិក្សានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពីភាពជាអ្នកដឹកនាំ ដើម្បីជាជំនួយដល់លោកគ្រូ អ្នកគ្រូ ក្នុងការសម្រចបានគោលដៅទាំងនោះ។

