កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកម្មវិធីប្រកួតប្រជែងការនិយាយជាសាធារណៈ ម៉េងលី ជេ.គួច លើកទី៦ នៅសាលប្រជុំ សូវហុងគុយ (ការិយាល័យកណ្តាល) សាខាម៉ៅសេទុង ។

ក្នុងការប្រកួតប្រជែងនេះ មានអ្នកចូលរួមទស្សនាប្រមាណ២០០នាក់ ។ ឆ្លងកាត់ការប្រកួតអសយៈពេលជាយូរយើងក៏បានរកឃើញបានរកឃើញបេក្ខជន ដែលមានសមត្ថភាពខ្ពស់ក្នុងការតស៊ូមតិនិង ការនិយាយជាសាធារណៈ ដែលក្នុងនោះ យើងបានរកឃើញ ម្ចាស់ជ័យលាភីពានរង្វាន់។
កម្មវិធីប្រកួតប្រជែងការនិយាយជាសាធារណៈគឺធ្វើឡើងដើម្បីបណ្តុះភាពក្លាហាន
របស់សិស្សានុសិស្សពី សមត្ថភាពក្នុងការនិយាយជាសាធារណៈ វាជួយមនុស្សឱ្យប្រសើរឡើងនូវជីវិតផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់ពួកគេ។ ការទទួលបានជំនាញនេះនឹងអាចឱ្យអ្នកក្លាយជាសហគ្រិន អ្នកដឹកនាំ និងអ្វីៗជាច្រើនទៀត។