នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានកិតិ្ដយសទទួលស្វាគមន៍ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូអមដំណើរក្នុងការចុះត្រួតពិនិត្យការរៀបចំបើកដំណើរការឡើងវិញនៃគ្រឹះស្ថានអប់រំឯកជនដំណាក់កាលទី២។

យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងប្រតិភូសូមជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។