កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកម្មវិធីប្រកួតប្រជែងបញ្ចេញសំឡេងភាសាចិន ម៉េងលី ជេ.គួច លើកទី៤ នៅសាលប្រជុំ សូវហុងគុយ (ការិយាល័យកណ្តាល) សាខាម៉ៅសេងទុង

ក្នុងការប្រកួតប្រជែងនេះ មានបេក្ខជនចូលរួមមានប្រមាណជា ១៦០នាក់ ។ ឆ្លងកាត់ការប្រកួតអស់រយះពេលជាយូរយើងក៏បានរកឃើញបានរកឃើញកូនសិស្សដែលមានសមត្ថភាពខ្ពស់ក្នុងការបញ្ចេញសំឡេងភាសាចិន ដែលក្នុងនោះ យើងបានរកឃើញ ម្ចាស់ជ័យលាភីលេខ១គឺ តាំង សំរឹទ្ធបញ្ញា ម្ចាស់ជ័យលាភីលេខ២គឺ យូ ថាវីដ និងម្ចាស់ជ័យលាភីលេខ៣គឺ លឹម សុផាវីន។

កម្មវិធីប្រកួតប្រជែងបញ្ចេញសំឡេងភាសាចិននេះធ្វើឡើងដើម្បីបណ្តុះភាពក្លាហានរបស់សិស្សានុសិស្សក្នងការជំនះភាពភ័យខ្លាចនិងជាឪកាសក្នុងការកែតម្រូវនិងសិក្សាស្វែងយល់កាន់តែច្បាស់អំពីវិធីសាស្រ្តាក្នុងការបញ្ចេញសំឡេងភាសាចិនឲ្យមានភាពត្រឺមត្រូវនិងល្អប្រសើរ។

មជ្ឈមណ្ឌលភាសាអេ អាយ អាយ មាន៧សាខានិងមានសិស្សានុសិស្សកំពុងសិក្សាភាសាចិនចំនួន៩៩៤នាក់។