មនុស្សស្ទើរតែគ្រប់គ្នាតែងចង់ស្វែងរកព្រំដែនរបស់ពួកគេ និងពង្រីកការយល់ដឹងរបស់ពួកគេ ហើយជាពិសេសពួកគេចូលចិត្តបង្ហាញជំនាញរបស់ពួកគេទៅកាន់ពិភពលោក។ ការប្រកួតបញ្ចេញសំឡេង ម៉េង លី ជេ គួច លើកទី៨ បានផ្តល់ឱកាសជាច្រើនសម្រាប់សិស្សានុសិស្សនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងការបង្ហាញពីទេពកោសល្យរបស់ពួកគេក្នុងការបញ្ចេញសំឡេងនៃពាក្យជាភាសាអង់គ្លេសបានត្រឹមត្រូវ ដែលជាជំហានឈានទៅរកការសម្រេចបាននូវអ្វីដែលកាន់តែអស្ចារ្យនៅក្នុងជីវិត។