“ជោគជ័យដ៏អស្ចារ្យបុំផុតក្នុងការប្រកួតប្រជែងគឺកើតចេញពីខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយអ្នកបានទទួលបានភាពជោគជ័យនេះដោយការពេញចិត្ត” នេះបើតាមប្រសាសន៍លោក Howard Cosell។ ការចូលរួមការប្រកួតមិនមែនផ្ដោតលើតែការឈ្នះ ឬចាញ់ប៉ណ្ណោះទេ។ វាគឺការលើកទឹកចិត្តខ្លួនឯងអោយឆ្ពោះទីគោលដៅខាងមុខ និងរៀនសូត្រពីចំនុចខ្លាំងនិងចំនុចខ្សោយរបស់ខ្លួនឯង។ ដូច្នេះចូរអបអរសាទរ និងផ្ដល់ស្នាមញញឹមលើកទឹកចិត្តខ្លួនឯង ទោះជាអ្នកអាចប្រឈមមុខនឹងជ័យជម្នះ ឬក៏ការបរាជ័យក៏ដោយ។ វាអាចពិបាកក្នុងការជម្រុញខ្លួនអ្នកចូលក្នុងការប្រកួតប្រជែង ប៉ុន្តែការព្យាយាមនឹងផ្ដល់ផលល្អដល់អ្នកនៅពេលក្រោយ។ គ្រាន់តែខិតខំហើយ ខិតខំទៀតដើម្បីការអភិវឌ្ឍខ្លួនអ្នកអោយល្អប្រសើរជាងមុន។ ហេតុដូច្នេះចូរគិតរឿងល្អៗ និងលើកទឹកចិត្តខ្លួនឯងសម្រាប់ការប្រកួតប្រេជែងផ្សេងៗទៀត។