
កិច្ចប្រជុំកំពូលទូទៅមួយដែលផ្តោតលើការចែករំលែកនូវក្ដីកង្វល់ផ្សេងៗដល់ថ្នាក់ដឹកនាំ រួមជាមួយនឹងបញ្ហា និងដំណោះស្រាយគឺជាកិច្ចពិភាក្សាបើកចំហដែលរៀបចំឡើងរៀងរាល់វគ្គសិក្សានីមួយៗ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបញ្ចប់កិច្ចពិភាក្សារបស់ខ្លួននេះសម្រាប់ឆ្នាំសិក្សាទី ១៨ វគ្គទី ៧៣ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។
លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងមកពីគ្រប់សាខាទាំងអស់បានមកជួបជុំគ្នានៅសាលប្រជុំ សូវ ហុង គុយ នៃអគារ លីម គីមណយ និងបានចែករំលែកពីស្ថានភាពនៃការពង្រីកសាខានៅតាមបណ្ដាខេត្ត ផែនការអនាគត បញ្ហាទូទៅ និងដំណោះស្រាយនានា ដើម្បីពង្រឹងគុណភាពនៃការអប់រំនៅទូទាំងសាខាទាំងអស់។