កិច្ចប្រជុំប្រចាំត្រីមាសរបស់គណៈកម្មាធិការនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២។ អ្នកឧកញ៉ា គួច ម៉េងលី ដែលជា ស្ថាបនិក អគ្គនាយក និងជានាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការ គណៈគ្រប់គ្រងជាន់ខ្ពស់ គណៈកម្មាធិការទូទៅ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក។ ការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាបាននាំឱ្យក្រុមហ៊ុន ម៉េងលី ជេ. គួចអេឌ្យូខេសិន ក្លាយជាមជ្ឈមណ្ឌលអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា ហើយជាមួយនឹងការពង្រីកសាខាបន្តបន្ទាប់គ្នានាពេលខាងមុខ ពួកយើងប្តេជ្ញាចិត្តដើម្បីធ្វើកែប្រែ និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យមានភាពរីកចម្រើន។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានដែលមានការដឹកនាំដ៏មុះមុតមិនរាថយ និងការប្តេជ្ញាចិត្តក្នុងការអប់រំយុវជនកម្ពុជា។