
កាលពីថ្ងៃសៅរ៏ ទី២២ ខែមិថុនា ឆ្នាំ២០១៩ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកកិច្ចប្រជុំសំណេះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ ទាំងជនជាតិខ្មែរ បរទេស ព្រមទាំងបុគ្គលិកជាច្រើនទៀត ដើម្បីពិភាក្សាបញ្ហាមួយចំនួន និងផ្តល់ពត៌មានអំពីការវិវត្តរបស់មជ្ឈមណ្ឌល នាពេលបច្ចុប្បន្ន។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅសាលប្រជុំ សូវ ហុងគុយ អគារលឹម គីម ណយ សាខាម៉ៅសេទុង។ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យបញ្ចេញមតិយោបល់ បញ្ហា និងកង្វល់ របស់ពួកគាត់ដោយសេរី ជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌល។
នៅចុងបញ្ចប់ នៃកិច្ចប្រជុំ លោក ឡាយ សុភា ប្រធាននៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានប្រគល់លិខិតបញ្ជាក់សន្និសីទ្ធបង្រៀនលើកទី៤ ដល់លោកគ្រូ អ្នកគ្រូ ដែលបានធ្វើឡើងបទបង្ហាញក្នុងសន្និសីទ្ធនោះ។