
កាលពីថ្ងៃសៅរ៏ ទី០៧ ខែកក្កដា ឆ្នាំ២០១៨ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកកិច្ចប្រជុំមួយនៅសាលប្រជុំសូវ ហុងគុយ អគារលឹម គីម ណយ សាខាម៉ៅសេទុង ជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកជាច្រើនទៀត ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលបានជួបប្រទះកន្លងមក និងជម្រាបអំពីការវិវត្តន៍របស់សាលានាពេលបច្ចុប្បន្ននេះ។ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់មានសិទ្ធិបញ្ចេញមតិយោបល់ជាមួយគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដើម្បីផ្តល់ឱកាសឱ្យពួកគាត់លើកឡើងនូវនៅបញ្ហា និងអំពីកង្វល់របស់ពួកគាត់។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោក ឡាយ សុភា ដែលជាប្រធាននៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបង្ហាញជំនឿជឿជាក់យ៉ាងមោះមុតថា សាលារបស់យើងនៅតែជាស្ថាប័នអប់រំមួយដែលមានគុណភាព ហើយសិស្សានុសិស្សរបស់យើងមានការទទួលស្គាល់ទូទាំងប្រទេស។