គណៈគ្រប់គ្រងបានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដែលជារតនភណ្ឌមួយរបស់អាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ២ ឧសភា។យើងបានស្នាក់នៅសណ្ឋាគារប៉ាស៊ីហ្វិក ហើយបានទៅទស្សនាប្រាសាទដ៏គួរឱ្យស្ញប់ស្ញែង ដូចជាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នជាដើម។ពួកយើងមានពេលសម្រាកលំហែកាយ និងរីករាយជាមួយសកម្មភាពនៅ ICF Wake Park មុនពេលត្រឡប់ទៅផ្ទះ យើងក៏ទទួលបានបទពិសោធន៍ស្រស់ស្រាយជាមួយធម្មជាតិផងដែរ នៅពេលដែលយើងទទួលទានអាហារថ្ងៃត្រង់នៅរមណីយដ្ឋានភ្នំក្រោម Eco Resort។នេះជាឱកាស ធ្វើដំណើរជាមួយគ្នា បង្កើតអនុស្សាវរីយ៍ និងបានស្គាល់គ្នា ហើយពង្រឹងស្មារតីក្រុម និងមិត្តភាព។