មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានមោទនភាពក្នុងការរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំទៅកាន់ខេត្តសៀមរាប ដែលមានគ្រូបង្រៀន បុគ្គលិក និងគណៈគ្រប់គ្រងជាង២០០នាក់បានចូលរួម។លោកគ្រូ អ្នកគ្រូ បានធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់ពួកគេនៅក្នុងកន្លែងវប្បធម៌នៃប្រាសាទអង្គរវត្ត ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងប្រទេសកម្ពុជា។ ពួកគេក៏បានទៅទស្សនាក្រុងសៀមរាបដែល ជាតំបន់ប្រវត្តិសាស្ត្រ។