ស្របពេលដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) កំពុងពង្រីកសេវាកម្មអប់រំប្រកបដោយគុណភាពខ្ពស់ទៅកាន់ខេត្តសៀមរាប នាយិកានៃសាខាថ្មីនេះបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំយកសេវាកម្មដ៏ល្អបំផុតសម្រាប់ប្រជាជននៅលើទឹកដីនៃអតីតអាណាចក្រខ្មែរ។

កញ្ញា គង់ លក្ខិណា ជានាយិកាមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាប ដែលនឹងចាប់បើកនៅពេលខាងមុខនេះ បានលើកឡើងថា ក្រុមការងាររកំពុងតែប្តេជ្ញាចិត្តក្នុងបំពេញតម្រូវការនៃការអប់រំប្រកបដោយគុណភាព ដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលខ្ពស់និង​មធ្យម ក្នុងខេត្តសៀមរាប និងលើកកម្ពស់ធនធានមនុស្សរបស់ខេត្តនេះឱ្យឡើងមួយកម្រិតទៀត។

កញ្ញានាយិកានិយាយថា៖ «នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ យើងនឹងផ្តល់នូវគុណភាពអប់រំខ្ពស់បំផុតដែលអាចធ្វើទៅបានដោយរួមបញ្ចូលគ្នានូវស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីផ្តល់នូវកម្មវិធីសិក្សានៅសតវត្សទី ២១ ដែល​បង្កើតឡើង និង​សមស្របជាមួយ​បរិបទក្នុងស្រុក» ។

កញ្ញា គង់ លក្ខិណា បន្តទៀតថា៖ «យើង​មាន​ផ្តល់នូវកម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេស និងចិន​ ជា​ច្រើន​ ដើម្បីបំពេញតាម​តម្រូវការរបស់អ្នកសិក្សា​គ្រប់វ័យ និង​គ្រប់កម្រិត ចាប់​ពីកម្រិតក្រោមមត្តេយ្យសិក្សាដល់​មនុស្សពេញវ័យ និង​ពីអ្នកដែល​មិនចេះសោះរហូតអ្នកដែល​មានសមត្ថភាពធ្វើតេស្ត TOEFL បាន»។

សាខានៅខេត្តសៀមរាប គឺជាសាខាទី៧ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងជាសាខាដំបូងរបស់មជ្ឈមណ្ឌលភាសានេះនៅដែលមានទីតាំងនៅខេត្ត ក្រៅរាជធានីភ្នំពេញ។ ស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងសង្កាត់ស្វាយដង្គំ សាខាសៀមរាបគឺជាគម្រោងលេចចេញជារូបរាងដំបូងគេនៃផែនការរបស់ អេ អាយ អាយ ក្នុងការពង្រីកសេវាកម្មអប់រំដ៏ល្អឥតខ្ចោះរបស់ខ្លួនទៅកាន់គ្រប់ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា។

កញ្ញានាយិកា គង់ លក្ខិណា បានបន្ថែមថា ការមកដល់របស់ អេ អាយ អាយ នៅខេត្តសៀមរាប នឹងផ្តល់ទាំងឱកាសសិក្សា និងការងារដល់ប្រជាជនក្នុងស្រុកក្នុងខេត្ត ដែលជាមជ្ឈមណ្ឌលទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជារួចទៅហើយ។

កញ្ញាបន្តថា៖ «ខណៈពេលដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តល់ជូននូវគុណភាព វិន័យ និងសេវាកម្មខ្ពស់បំផុតក្នុងការបង្រៀន និងសិក្សាភាសាតាមរយៈជំនាញសតវត្សទី ២១ ដល់ប្រជាជន និងសិស្សានុសិស្ស យើងក៏នឹងផ្តល់ឱ្យពួកគេនូវឱកាសការងារ ក៏ដូចជាកម្មសិក្សា ការងារ និងឱកាសធ្វើការស្ម័គ្រចិត្តដល់សិស្សានុសិស្សផងដែរ»។

ត្រូវ​បាន​មិត្តរួមការងារ និង​សហការីស្គាល់រួចទៅហើយ​តាម​រយៈការខិតខំប្រឹងប្រែងនិង សេចក្តីប្តេជ្ញាចិត្ត​ក្នុង​មុខតំណែងជាថ្នាក់គ្រប់គ្រង់ កញ្ញានាយិកា គង់ លក្ខិណា និយាយថា គោលដៅរបស់កញ្ញាគឺជួយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បង្កើតឥទ្ធិពលនៅក្នុងខេត្តសៀមរាប និងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ដែលជួយប្រជាជនក្នុងតំបន់ឱ្យកសាងជីវិតកាន់តែប្រសើរឡើង និងឈានទៅកាន់ឆាកអន្តរជាតិ តាមរយៈជំនាញភាសារបស់ពួកគេ។

កញ្ញាបន្ថែមថា៖ «ដោយរក្សានូវគោលការណ៍ស្នូលរបស់យើងគឺ «វប្បធម៌មួយ ប្រព័ន្ធមួយ និងកេរ្តិ៍ឈ្មោះមួយ» និងគុណភាពនៃការអប់រំតាមរយៈកម្មវិធីសិក្សាដែលមានស្តង់ដារ ខ្ញុំ និងក្រុមការងាររបស់ខ្ញុំដែលរួមមានលោកគ្រូ អ្នកគ្រូ និងបុគ្គលិកដទៃទៀត ប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់នូវអ្វីដែលជា សេវាកម្មល្អបំផុត ដល់មាតាបិតា និងសិស្សានុសិស្ស»។

កញ្ញាបន្តថា៖ «យើងវាយតម្លៃ និងចម្រាញ់នូវអ្វីដែលយើងអាចប្រើប្រាស់ក្នុងប្រព័ន្ធអប់រំបច្ចុប្បន្នរបស់យើង ដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ និងរយៈពេលវែង។ ការផ្លាស់ប្តូរត្រូវការពេលវេលា ប៉ុន្តែមជ្ឈមណ្ឌលភាសា អេ អាយ អាយ កំពុងត្រៀមខ្លួនធ្វើជាមូលដ្ឋានគ្រឹះសម្រាប់សិស្សានុសិស្សកម្ពុជា ដើម្បីទទួលបានសមត្ថភាពប្រកួតប្រជែងជាសាកល»។

សម្រាប់​កញ្ញានាយិកា គង់ លក្ខិណា ការងារ​ជា​អ្នក​អប់រំ​មាន​ន័យ​ថា ​ជា​ការ​ជួយ​រៀបចំ​អនាគត​អ្នកដឹកនាំ។

កញ្ញាបន្ថែមថា៖ «យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពជាមួយបុគ្គលិកជាគ្រូបង្រៀន និងបុគ្គលិកគាំទ្ររបស់យើង ដើម្បីបញ្ចេញសក្តានុពលពេញលេញនៅក្នុងអ្នកដឹកនាំវ័យក្មេងនាពេលអនាគតរបស់យើង ជាមួយនឹងការទទួលខុសត្រូវខ្ពស់ និងក្លាយជាការប្រកួតប្រជែងជាសកលដោយការផ្តល់នូវការអប់រំគុណភាពខ្ពស់បំផុត និងសកម្មភាពក្រៅកម្មវិធីសិក្សា»៕

បច្ចុប្បន្ននេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ កំពុងតែដំណើរការសាខាចំនួន ក្នុងរាជធានីភ្នំពេញ និងសាខាមួយទៀតក្នុងខេត្តសៀមរាប ដែលនឹងមកដល់នាពេលខាងមុខ រួមមាន

  • សាខាម៉ៅសេទុង (ការិយាល័យកណ្តាល), អគារលេខ ២២៣ និង ២២៧, មហាវិថីម៉ៅសេទុង, សង្កាត់ទួលស្វាយព្រៃ, ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា- បង្កើតនៅឆ្នាំ២០០៥
  • សាខាទួលគោក ដែលមានទីតាំងនៅផ្លូវ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (ទល់មុខសាលាបឋមសិក្សាទួលគោក)។ – បង្កើតនៅឆ្នាំ ២០១៤
  • សាខាចាក់អង្រែ មានទីតាំងនៅអគារ 824 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ឬសាលាខេត្តកណ្តាល)។ – បង្កើតនៅឆ្នាំ ២០១៥
  • សាខាចោមចៅ អាគារលេខ 222 ផ្លូវវេងស្រេង ភូមិជ្រៃគង់ សង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ – បង្កើតនៅឆ្នាំ ២០១៩
  • សាខាផ្សារថ្មី រាជធានីភ្នំពេញ អគារលេខ 1C និង 13D ផ្លូវលេខ 53 កែងផ្លូវ 154 សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ – បង្កើតឆ្នាំ ២០១៩
  • សាខាជ្រោយចង្វារ អាគារលេខ 158JKLM ផ្លូវជាតិលេខ 6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ – បង្កើតឆ្នាំ ២០១៩
  • សាខាខេត្តសៀមរាប (មកដល់នាពេលខាងមុខ) ផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ – ការចុះឈ្មោះចាប់ផ្តើមនៅ ខែមេសា ឆ្នាំ២០២២