បន្ទាប់ពីរៀបចំផែនការជ្រើសរើសបុគ្គលិកនិងជួសជុលជាច្រើនខែ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃនេះហើយឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មអប់រំដ៏ល្អឥតខ្ចោះដល់ប្រជាពលរដ្ឋនៅលើទឹកដីនៃប្រាសាទអង្គរវត្ត។
ពិធីសម្ភោធដែលបានចាប់ផ្តើមនៅម៉ោង៨:៣០នាទីព្រឹកថ្ងៃនេះ ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន(MJQE) លោក ឡាយ សុភា ជាប្រធាននៃមជ្ឈមណ្ឌលភាសា អេ អាយ និង កញ្ញា គង់ លក្ខិណា ដែលជានាយិកានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា ខេត្តសៀមរាប។
ពិធីនេះក៏មានការអញ្ចើញចូលរួមពីបុគ្គលិក និងគ្រូបង្រៀនរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សមាជិកបណ្តាញសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិព្រមទាំងធារណជនដែលបានមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រអប់រំរបស់ខេត្ត។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាបដែលជាអតីតសណ្ឋាគារ ឡឺ ត្រេហ្វល អង្គរ
( Le Trefle Angkor Hotel) ដែលមានទីតាំងនៅក្នុងក្រុងសៀមរាប ដោយធ្វើដំណើរត្រឹមតែ ១៥ នាទីពីប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក។ គ្រឿងបរិក្ខារនេះត្រូវបានជួសជុលដោយនាយកដ្ឋានរចនា និងសាងសង់នៃ ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) និងបានបំពាក់ដោយឧបករណ៍សិក្សាចុងក្រោយគេ ដោយបំប្លែងអគារនេះទៅជាកន្លែងសិក្សាកម្រិតខ្ពស់សម្រាប់សិស្សរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ។
ថ្លែងទៅកាន់អ្នកសារព័ត៍មានអ្នកឧញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា៖ « ការបង្កើតមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាប ដែលជាគម្រោងទីមួយនៃការពង្រីកស្ថាប័នអប់រំឈានមុខគេនៅខាងក្រៅរាជធានីភ្នំពេញ គឺជាមោទនភាពមួយសម្រាប់រូបលោក និងបុគ្គលិក»។

លោកបានបន្ថែមថា ៖ « ផែនការរបស់យើងគឺ ពង្រីកនៅគ្រប់ ខេត្ត ក្រុង ក្នុងប្រទេសកម្ពុជា។ សៀមរាបគឺជាគោលដៅទីមួយរបស់យើង ហើយវានឹងបន្តនៅខេត្តបាត់ដំបង ខណៈពេលដែលយើងកំពុងទន្ទឹងរង់ចាំសាខាបន្ថែមទៀតនៅក្នុងទីតាំងផ្សេងទៀត»។ ជាមួយគ្នានេះដែល លោកប្រធាន ឡាយ សុភា បានមានប្រសាសន៍ថា៖ «សមិទ្ធិផលនេះ មិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការបន្តគាំទ្រពីសិស្សានុសិស្ស និងឪពុកម្តាយរបស់ពួកគេ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងបុគ្គលិករបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលបានខិតខំធ្វើការដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវការអប់រំដ៏ខ្ពង់ខ្ពស់ដល់កុមារកម្ពុជា និងមនុស្សពេញវ័យដូចគ្នា»។
កញ្ញា លក្ខិណា ជានាយិកាសាខាសៀមរាបបាននិយាយថា៖ «មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានប្តេជ្ញាចិត្តបន្តផ្តល់នូវគុណភាពអប់រំខ្ពស់បំផុតតាមលទ្ធភាព ដោយរួមបញ្ចូលគ្នានូវស្តង់ដារអន្តរជាតិ និងក្នុងស្រុកដើម្បីផ្តល់នូវកម្មវិធីសិក្សានៅសតវត្សរ៍ទី ២១ ដែលពាក់ព័ន្ធក្នុងស្រុក»។
នាងបានបន្ដថា៖«យើងផ្តល់ជូននូវកម្មវិធីភាសាអង់គ្លេស និងភាសាចិនយ៉ាងទូលំទូលាយដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់អ្នកសិក្សាគ្រប់វ័យនិងគ្រប់កម្រិតចាប់ពីថ្នាក់មត្តេយ្យរហូតដល់កំរិតមនុស្សពេញវ័យ និងពីអ្នកចាប់ផ្តើមដំបូងរហូតដល់ថ្នាក់TOEFL»។
កញ្ញា លក្ខិណា បានបន្ថែមថា៖« នាងកំពុងទន្ទឹងរង់ចាំជាលើកដំបូងដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាប បើកជាសាធារណៈ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២។“ថ្នាក់រៀននិងបរិវេណសាលារបស់យើងត្រូវបានរចនាឡើងជាមួយនឹងផាសុកភាព សុខុមាលភាព និងសុវត្ថិភាពក្នុងចិត្តសិស្សរបស់យើង។គោលបំណងរបស់យើងគឺដើម្បីផ្តល់បរិយាកាស ស្និទ្ធស្នាល និងបើកចំហជាមួយនឹងកន្លែងដែលសិស្សអាចរៀន និងផ្លាស់ប្តូរគំនិតក្នុងវិធីជាច្រើន»។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន(MJQE) មានមជ្ឈមណ្ឌលភាសា អេ អាយ អាយ(Aii)និងសាលារៀនអន្ដរទ្វីប អាមេរិចកាំង(AIS) ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយបង្កើតឡើងក្នុងឆ្នាំ ២០០៥ ដែលមានបុគ្គលិកតែ ៥ នាក់ និងសិស្ស ៤៥ នាក់ប៉ុណ្ណោះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរីកចម្រើនទៅជាមជ្ឈមណ្ឌលសិក្សាភាសាបរទេសដ៏ធំបំផុតនៅក្នុងប្រទេស និងជាដៃគូដ៏សំខាន់ជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងធនធានមនុស្សរបស់ប្រទេស។
បច្ចុប្បន្ននេះ សាលាមានសិស្សជាង ៧,០០០ នាក់ និងបុគ្គលិក ១,៤០០ នាក់ កំពុងសិក្សា និងធ្វើការនៅ៦ សាខាទូទាំងរាជធានីភ្នំពេញ និងមានអតីតនិស្សិតចំនួន ៥០,០០០ នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅជុំវិញពិភពលោក។
កំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ប្រទេសកម្ពុជានិងវិស័យអប់រំក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះបានឈានមុខគេក្នុងនិន្នាការថ្មីនៃការរៀនពីចម្ងាយជាមួយនឹងវិធីសាស្រ្តរៀនតាមអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាព។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ បច្ចុប្បន្នដំណើរការសាខាចំនួន ៦ ក្នុងទីក្រុងភ្នំពេញ និងសាខាចំនួន ២ នាពេលខាងមុខនៅខេត្តសៀមរាប និងខេត្តតាកែវ រួមមាន៖
• សាខាម៉ៅសេទុង (ការិយាល័យធំ) ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ – ឆ្នាំ ២០០៥
• សាខាទួលគោក ដែលមានទីតាំងនៅផ្លូវ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (ទល់មុខសាលាបឋមសិក្សាទួលគោក)។ – ឆ្នាំ ២០១៤
• សាខាចាក់អង្រែក្រោម មានទីតាំងនៅអគារ ៨២៤ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ឬសាខាកណ្តាល)។ – ឆ្នាំ ២០១៥
• សាខាចោមចៅ អាគារលេខ ២២២ ផ្លូវវេងស្រេង ភូមិជ្រៃគង់ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ – ឆ្នាំ ២០១៩
• សាខាផ្សារថ្មី រាជធានីភ្នំពេញ អគារលេខ ១C និង ១៣D ផ្លូវលេខ ៥៣ កែងផ្លូវ១៥៤ សង្កាត់ផ្សារថ្មី ៣ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ – ឆ្នាំ ២០១៩
• សាខាជ្រោយចង្វារ អាគារលេខ ១៥៨JKLM ផ្លូវជាតិលេខ ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ – ឆ្នាំ ២០១៩
• សាខាខេត្តសៀមរាប (នាពេលខាងមុខ) ផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ – ឆ្នាំ ២០២២
• សាខាខេត្តតាកែវ (នាពេលខាងមុខ) ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ – ការចុះឈ្មោះនឹងបើកក្នុងពេលឆាប់ៗនេះ។