
ដោយត្រូវបានគេស្គាល់ថាជាតួអង្គឈានមុខគេក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជា មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) នៅតែបន្តជោគជ័យក្នុងបេសកកម្មរបស់ខ្លួនលើការកែលម្អធនធានមនុស្សសម្រាប់ទីផ្សារការងារទំនើបជាមួយនឹងការពង្រីកសាខារបស់ខ្លួនទៅក្នុងខេត្តសៀមរាប ដែលជាទឹកដីនៃប្រាសាទអង្គរវត្តដ៏រុងរឿង។
ជាមួយនឹងការមកដល់នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាបនាពេលខាងមុខ ប្រជាជន និស្សិត និងសិស្សានុសិស្ស នៅខេត្តសៀមរាបនឹងទទួលបានឱកាសក្នុងការចូលរួមវគ្គបណ្តុះបណ្ដាលភាសាអង់គ្លេស និង ចិនកុកងឺ ដ៏ល្បីល្បាញដែលផ្តល់ដោយមជ្ឈមណ្ឌលនេះ។
ពួកគាត់ក៏នឹងត្រូវបានផ្តល់ឱកាសឱ្យឈានជើងចូលទៅក្នុងការបណ្តុះបណ្តាលវិស័យបង្រៀនភាសាអង់គ្លេស និងភាសាចិនជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូ TESOL House របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលជាកម្មវិធី បណ្តុះបណ្តាលគរុកោសល្យ ដែលទទួលស្គាល់ពេញលេញដោយ INTESOL Worldwide ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
ជាមួយគ្នានេះផងដែរ សិស្សានុសិស្សនៅក្នុង «ទឹកដីនៃអតីតអាណាចក្រខ្មែរ» ដែលចង់ចូលរួមក្នុងដំណើរផ្សងព្រេងម្តងដែលមានតែម្តងក្នុងមួយជីវិតនៅក្រៅប្រទេសតាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា ក៏នឹងបានឃើញក្តីស្រមៃរបស់ពួកគេក្លាយជាការពិតជាមួយ ICES (International Cultural Exchange Services) Cambodia ដែលជាអង្គភាពជំនាញមួយដែលផ្តល់ការគាំទ្រដល់សិស្សវិទ្យាល័យសម្រាប់ការសិក្សានៅបរទេស ហើយថែមទាំងអាចប្រឡង TOEFL ជាតេស្តភាសាអង់គ្លេសដែលគេទទួលយកបានច្រើនបំផុតក្នុងពិភពលោកសម្រាប់ការសិក្សា ការងារ និងអន្តោប្រវេសន៍នៅក្រៅប្រទេស នៅឯមជ្ឈមណ្ឌលធ្វើតេស្តរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផងដែរ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន មានប្រសាសន៍ថា គ្រឹះស្ថានដ៏ល្បីរបស់លោកបានត្រៀមលក្ខណៈយ៉ាងពេញលេញ ដើម្បីបំពេញតម្រូវការរបស់អ្នករស់នៅខេត្តសៀមរាប មិនថាក្មេងជំទង់ ឬមនុស្សពេញវ័យ ដើម្បីត្រៀមខ្លួនសម្រាប់អនាគតដ៏ល្អប្រសើរ។
លោកបានមានប្រសាសន៍ថា៖ «ដូចដែលគ្រប់គ្នាបានដឹងហើយថា ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្ដានុពលខ្ពស់បំផុតសម្រាប់វិស័យទេសចរណ៍ ក៏ដូចជាវិស័យផ្សេងៗទៀត ដោយសារខេត្តមួយនេះនៅជិតព្រំដែន។ តាមរយៈការចេះភាសាបរទេស ប្រជាជននឹងអាចប្រែក្លាយសក្តានុពលនេះទៅជាភាពរីកចម្រើននិងវិបុលភាព»។
ទោះបីខេត្តសៀមរាបជាមជ្ឈមណ្ឌលទេសចរណ៍ចម្បងរបស់ប្រទេសកម្ពុជាក៏ដោយក្តី បើយោងតាមជំរឿនឆ្នាំ ២០១៩ មានតែ ៨.២% ប៉ុណ្ណោះនៃប្រជាជនខេត្តនេះដែលមានចំនួនសរុបចំនួន ១,០១៤,២៣៤ នាក់ ដែលអាចនិយាយ និងសរសេរភាសាអង់គ្លេសបាន ខណៈប្រហែលមានត្រឹមតែ ១.៦% ប៉ុណ្ណោះដែលអាចនិយាយភាសាបរទេសក្រៅពីខ្មែរជាភាសាកំណើតរបស់ពួកគេ។ ដូច្នេះហើយ ការមកដល់របស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងខេត្តសៀមរាប ត្រូវបានគេមើលឃើញថា ជាព្រឹត្តិការណ៍ដ៏សំខាន់នៃវិស័យអប់រំនៅក្នុងតំបន់នេះ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងទៀតថា៖ «បន្ថែមលើការលើកកម្ពស់គុណភាពធនធានមនុស្សក្នុងខេត្ត តាមរយៈការបង្កើតសាខាថ្មីនៅខេត្តសៀមរាប យើងនឹងអាចចូលរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក តាមរយៈការបង្កើតការងារ និងឱកាសអាជីវកម្មកាន់តែច្រើនសម្រាប់ប្រជាជនក្នុងស្រុក។ តាមរយៈការធ្វើការជាមួយយើង ពួកគាត់នឹងទទួលបាននូវការបណ្តុះបណ្តាល និងបទពិសោធន៍ជាច្រើន»។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាបនឹងចាប់ផ្ដើមទទួលពាក្យចូលរៀន និងចាប់ផ្តើមវគ្គសិក្សាដំបូងនៅសាខាសៀមរាប ក្នុងពេលឆាប់ៗនេះ។
បើតាមការឱ្យដឹងរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាប គឺជាគម្រោងដំបូងគេនៃផែនការដ៏សំខាន់របស់លោកក្នុងការនាំយកសេវាកម្មអប់រំដែលមានគុណភាពខ្ពស់ទៅកាន់ខេត្តនានានៅក្រៅរាជធានីភ្នំពេញ។
លោកបន្ថែមថា៖ «ផែនការរបស់យើងគឺពង្រីកទៅគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ ខេត្តសៀមរាបគឺជាគោលដៅទីមួយរបស់យើង ហើយយើងនឹងបន្តទៅខេត្តបាត់ដំបង ខណៈដែលយើងកំពុងទន្ទឹងរង់ចាំសាខាបន្ថែមទៀតនៅក្នុងទីតាំងផ្សេងទៀត»។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ រួមជាមួយនឹងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលជាប្អូនបង្កើតរបស់ខ្លួន គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្ម ម៉េងលី ជេ. គួចអេឌ្យូខេសិន(MJQE) ។ ដោយបង្កើតឡើងនៅឆ្នាំ ២០០៥ ដោយមានបុគ្គលិកត្រឹមតែ ៥ នាក់ និងសិស្ស ៤៥ នាក់នាក់ មជ្ឈមណ្ឌលភាសានេះបានរីកចម្រើនលូតលាស់ទៅជាទៅជាមជ្ឈមណ្ឌលសិក្សាភាសាបរទេសដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា និងជាដៃគូដ៏សំខាន់ជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងធនធានមនុស្សរបស់ប្រទេស។ បច្ចុប្បន្ននេះ សាលានេះមានសិស្សជាង ៧០០០ នាក់ និងបុគ្គលិក ១៤០០ ដែលកំពុងសិក្សា និងបំពេញការងារនៅក្នុងសាខាចំនួន ៦ នៅទូទាំងរាជធានីភ្នំពេញ និង អតីតសិស្សដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅជុំវិញពិភពលោកជាង ៥ ម៉ឺននាក់។
ស្របពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានវាយលុកប្រទេសកម្ពុជា និងនាំឱ្យវិស័យអប់រំរបស់ប្រទេសត្រូវរងគ្រោះយ៉ាងលំបាកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បាននិងកំពុងដើរតួនាទីឈានមុខគេក្នុងនិន្នាការថ្មីនៃការសិក្សាពីចម្ងាយ ជាមួយនឹងវិធីសាស្ត្រសិក្សាតាមអនឡាញប្រកបដោយប្រសិទ្ធភាព។
បច្ចុប្បន្ននេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ កំពុងតែដំណើរការសាខាចំនួន ៦ ក្នុងរាជធានីភ្នំពេញ និងសាខាមួយទៀតក្នុងខេត្តសៀមរាប ដែលនឹងមកដល់នាពេលខាងមុខ រួមមាន៖
- សាខាម៉ៅសេទុង (ការិយាល័យកណ្តាល), អគារលេខ ២២៣ និង ២២៧, មហាវិថីម៉ៅសេទុង, សង្កាត់ទួលស្វាយព្រៃ, ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា- បង្កើតនៅឆ្នាំ២០០៥
- សាខាទួលគោក ដែលមានទីតាំងនៅផ្លូវ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (ទល់មុខសាលាបឋមសិក្សាទួលគោក)។ – បង្កើតនៅឆ្នាំ២០១៤
- សាខាចាក់អង្រែ មានទីតាំងនៅអគារ 824 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ឬសាខាកណ្តាល)។ – បង្កើតនៅឆ្នាំ ២០១៥
- សាខាចោមចៅ អាគារលេខ 222 ផ្លូវវេងស្រេង ភូមិជ្រៃគង់កោង សង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ – បង្កើតនៅឆ្នាំ២០១៩
- សាខាផ្សារថ្មី រាជធានីភ្នំពេញ អគារលេខ 1C និង 13D ផ្លូវលេខ 53 កែងផ្លូវ 154 សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ – បង្កើតនៅឆ្នាំ២០១៩
- សាខាជ្រោយចង្វារ អាគារលេខ 158JKLM ផ្លូវជាតិលេខ 6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ – បង្កើតនៅឆ្នាំ២០១៩
- សាខាខេត្តសៀមរាប (មកដល់នាពេលខាងមុខ) ផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ – ការចុះឈ្មោះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។