ដើម្បីជម្រុញឲ្យមានការថែរក្សាបរិស្ថានឲ្យស្អាតនិងមានពណ៌បៃតង ការកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទីក ព្រមទាំងការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន, មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិចកាំង បានរៀបចំធ្វើយុទ្ធនាការថ្ងៃបៃតង (Green Day) នៅក្នុងខេត្តសៀមរាបនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។ កម្មវិធីនេះមានអ្នកចូលរួមចំនួន ៣០០នាក់ដែលមកពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប

អាមេរិចកាំង​ ព្រមទាំងសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមកពីសាលារដ្ឋ និងអាជ្ញាធរដែនដីផងដែរ។