
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មជ្ឃមណ្ឌលភាសា អេ អាយ អាយ បានបើកវគ្គសិក្សាថ្មី ឆមាសទី ១៩ សម្រាប់ថ្នាក់មត្តេយ្យសិក្សា និងត្រីមាសទី ៥៩ សម្រាប់ថ្នាក់សិក្សាមនុស្សពេញវ័យ។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការស្វាគមន៍សិស្សានុសិស្សរាប់ពាន់អ្នកដែលបានចុះឈ្មោះចូលរៀននៅសាខាទាំងបីទីតាំង (សាខាម៉ៅសេទុង សាខាទួលគោក និងសាខាចាក់អង្រែ)។
សិស្សានុសិស្សថ្នាក់ភាសាអង់គ្លេស និងថ្នាក់ភាសាចិនទាំងអស់ ពិតជាទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ វគ្គសិក្សាថ្មីនេះ នឹងបន្តផ្តល់ឱកាសឱ្យសិស្សានុសិស្សទាំងអស់អាចបង្កើន និងពង្រឹងសមត្ថភាពភាសាអង់គ្លេស និងភាសាចិន។