
ខេត្តសៀមរាប ដែលជាបេះដូងនៃអតីតអាណាចក្រខ្មែរដ៏រុងរឿង ត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលទេសចរណ៍ចម្បងជាងគេក្នុងប្រទេសកម្ពុជា ដោយសារអត្ថិភាពនៃឧទ្យានបុរាណវិទ្យាអង្គរវត្ត និងប្រាសាទបុរាណជាច្រើនទៀតរាប់មិនអស់។ ជាតំបន់មួយដែលមានប្រជាជនចម្រុះជាតិសាសន៍ និងមានទីតាំងនៅជិតព្រំដែនថៃ ខេត្តនេះក៏មានសក្តានុពលខ្លាំងផងដែរសម្រាប់វិស័យអន្តរជាតិដទៃទៀត ចាប់ពីបដិសណ្ឋារកិច្ច និងវេជ្ជសាស្រ្ត រហូតដល់ពាណិជ្ជកម្ម និងដឹកជញ្ជូន។
ទោះបីជាយ៉ាងណាក៏ដោយ នៅបច្ចុប្បន្ននេះ ប្រជាជនក្នុងស្រុកហាក់ដូចជាមិនទាន់បានត្រៀមខ្លួនដើម្បីរុករកសក្តានុពលរបស់ខេត្តនោះទេ ជាពិសេសទាក់ទងនឹងជំនាញភាសាបរទេស។ យោងតាមជំរឿនឆ្នាំ ២០១៩ មានតែ ៨.២% នៃប្រជាជនចំនួន ១,០១៤,២៣៤ នាក់ប៉ុណ្ណោះដែលអាចនិយាយ និងសរសេរភាសាអង់គ្លេសបាន ខណៈដែលប្រជាជនប្រមាណ ១.៦% ប៉ុណ្ណោះអាចនិយាយភាសាបរទេសផ្សេងទៀត ក្រៅពីភាសាខ្មែរ ដែលជាភាសាកំណើតរបស់ពួកគាត់។
ហេតុដូច្នេះហើយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប នឹងមកដើម្បីបំពេញចន្លោះប្រហោងនេះ!
សាខាថ្មីដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរួចទៅហើយចំពោះសេវាកម្មអប់រំ និងគំនិតផ្តួចផ្តើមដ៏ល្អប្រសើររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា មានគោលដៅបំពេញតម្រូវការសម្រាប់ការអប់រំប្រកបដោយគុណភាពនៅក្នុងខេត្តសៀមរាប។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ដែលមានបាវចនា “គុណភាព វិន័យ និងសេវាកម្ម” ជាស្នូលនៃប្រតិបត្តិការរបស់ខ្លួន នឹងផ្តល់ជូននូវកម្មវិធីភាសាអង់គ្លេស និងភាសាចិនដ៏ធំទូលាយមួយក្នុងពេលឆាប់ៗនេះ ដើម្បីបំពេញនូវតម្រូវការផ្សេងៗគ្នារបស់អ្នកសិក្សា គ្រប់អាយុ និងគ្រប់កម្រិត។
យោងតាមនាយិកា គង់ លក្ខិណា ជានាយិកាសាខា មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានត្រៀមខ្លួនដើម្បីជួយសិស្សានុសិស្ស និងបណ្តានិស្សិត ដែលរស់នៅខេត្តសៀមរាបក្នុងការសិក្សា និងបង្កើនជំនាញភាសារបស់ពួកគេជាមួយនឹងកម្មវិធីសិក្សាដែលទទួលស្គាល់ជាអន្តរជាតិ និងអ្នកជំនាញខាងអប់រំដែលមានសមត្ថភាពខ្ពស់។
នាយិកាបាននិយាយថា៖ «កម្មវិធីសិក្សារបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺផ្អែកលើតម្រូវការរបស់សិស្ស ដែលមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ និងការអប់រំនៅសតវត្សរ៍ទី ២១»។
នាយិកាបន្តថា៖ «កម្មវិធីសិក្សាមិនត្រឹមតែផ្អែកលើការវាយតម្លៃ និងគោលបំណងសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការអនុវត្តជំនាញជីវិតជាក់ស្តែង តម្លៃជាមូលដ្ឋានសម្រាប់ការលូតលាស់ផ្ទាល់ខ្លួន ឬវិជ្ជាជីវៈ និងជំនាញព័ត៌មាន និងចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជួយសិស្សឱ្យត្រៀមខ្លួននាពេលអនាគត»។
នាយិកា គង់ លក្ខិណា បន្ថែមថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ រក្សានូវផ្នត់គំនិតដ៏ស្វាហាប់ និងការគិតឆ្ពោះទៅមុខ ដែលពាក់ព័ន្ធនឹងការស្រាវជ្រាវ និងការសម្របតាមប្រភេទនៃការអប់រំដែលប្រទេសនៅអាស៊ីជុំវិញយើង និងប្រទេសជឿនលឿន ផ្តល់ជូនដល់សិស្សរបស់ពួកគេ។
នាយិកាថ្លែងថា៖ «គ្រូបង្រៀនរបស់យើងមកពីប្រទេសផ្សេងៗគ្នា រួមមានប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេសជាភាសាទីមួយ ដូចជាអ្នកមកពីប្រទេសកាណាដា សហរដ្ឋអាមេរិក និងអូស្ត្រាលី និងប្រទេសដែលភាសាអង់គ្លេសជាភាសាទីពីរ ដូចជាហ្វីលីពីន នីហ្សេរីយ៉ា និងឥណ្ឌា ក៏ដូចជាអ្នកជំនាញក្នុងស្រុកដែលមានជំនាញល្អបំផុតផងដែរ»។
នាយិកាបន្ថែមទៀតថា៖«ឆ្អឹងខ្នង និងបេះដូងរបស់សាលារបស់យើងត្រូវបានបង្កើតឡើងដោយលោកគ្រូ អ្នកគ្រូដែលមានសមត្ថភាព និងបទពិសោធន៍ខ្ពស់ទាំងនេះ»។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ តែងតែផ្តល់នូវកន្លែង និងបរិក្ខារល្អបំផុតសម្រាប់ការសិក្សា ហើយសាខាសៀមរាបក៏មិនខុសគ្នាដែរ។ ស្ថិតនៅលើទីតាំងរបស់អតីតសណ្ឋាគារ Le Trèfle Angkor អគារនេះត្រូវបានកែលម្អឱ្យក្លាយជាសហគមន៍សិក្សាដែលផ្តោតសង្កត់ធ្ងន់ទៅលើការកសាងពលរដ្ឋប្រកបដោយការគោរព ការទទួលខុសត្រូវ និងផ្តល់សេរីភាពក្នុងការរៀនសូត្រដល់អ្នកសិក្សាទាំងអស់។នាយិកា គង់ លក្ខិណា លើកឡើងថា៖ «ថ្នាក់រៀន និងបរិវេណសាលារបស់យើងត្រូវបានរចនាឡើងដោយផ្តោតសំខាន់ទៅលើផាសុកភាព សុខុមាលភាព និងសុវត្ថិភាពរបស់សិស្សយើង»។
នាយិកាបន្តថា៖ «យើងមានគោលបំណងផ្តល់នូវបរិយាកាសស្និទ្ធស្នាល និងបើកចំហជាមួយនឹងកន្លែងធំទូលាយ ដែលសិស្សានុសិស្សរបស់យើងអាចសិក្សា និងផ្លាស់ប្តូរគំនិតតាមវិធីជាច្រើន»។
ក្រៅពីវគ្គសិក្សាដ៏ល្អ សិស្ស និស្សិតក៏នឹងអាចរីករាយជាមួយនឹងសេវាផ្សេងទៀតដែលរៀបចំដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ រួមមាន ICES (International Cultural Exchange Services) Cambodia និងមជ្ឈមណ្ឌលធ្វើតេស្តភាសាអង់គ្លេស TOFEL អាចជួយឱ្យពួកគេឆ្ពោះទៅពិភពលោក
ខាងក្រៅ។ លើសពីនេះ ពួកគេនឹងអាចទទួលបានអត្ថប្រយោជន៍ពីសកម្មភាពក្រៅកម្មវិធីសិក្សាដូចជា ក្លឹបសិក្សា សកម្មភាពផ្សេងៗរបស់សិស្ស និងគំនិតផ្តួចផ្តើមជួយសង្គម(គំនូរបង្អួច រត់សម្រាប់សប្បុរសធម៌ ទិវាបៃតង…។ល។) ផងដែរ។
នាយិកា គង់ លក្ខិណា លើកឡើងទៀតថា៖ «ការផ្លាស់ប្តូរត្រូវការពេលវេលា ប៉ុន្តែមជ្ឈមណ្ឌលភាសា អេ អាយ អាយ កំពុងតែដំឡើងមូលដ្ឋានគ្រឹះសម្រាប់សិស្ស និស្សិតកម្ពុជាដើម្បីមានសមត្ថភាពប្រកួតប្រជែងជាសាកល»។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) រួមជាមួយនឹងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្ម ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE)។ ដោយបង្កើតឡើងនៅឆ្នាំ ២០០៥ ដោយមានបុគ្គលិកត្រឹមតែ ៥ នាក់ និងសិស្ស ៤៥ នាក់ មជ្ឈមណ្ឌលភាសានេះបានរីកចម្រើនលូតលាស់ទៅជាមជ្ឈមណ្ឌលសិក្សាភាសាបរទេសដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា និងជាដៃគូដ៏សំខាន់ជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងធនធានមនុស្សរបស់ប្រទេស។ បច្ចុប្បន្ននេះ សាលានេះមានសិស្សជាង ៧០០០ នាក់ និងបុគ្គលិក ១៤០០ ដែលកំពុងសិក្សា និងបំពេញការងារនៅក្នុងសាខាចំនួន ៦ នៅទូទាំងរាជធានីភ្នំពេញ និងអតីតសិស្សដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅជុំវិញពិភពលោកជាង ៥ ម៉ឺននាក់។
បច្ចុប្បន្ននេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ កំពុងតែដំណើរការសាខាចំនួន ៦ ក្នុងរាជធានីភ្នំពេញ និងសាខាមួយទៀតក្នុងខេត្តសៀមរាប ដែលនឹងមកដល់នាពេលខាងមុខ រួមមាន៖
- សាខាម៉ៅសេទុង (ការិយាល័យកណ្តាល), អគារលេខ ២២៣ និង ២២៧, មហាវិថីម៉ៅសេទុង, សង្កាត់ទួលស្វាយព្រៃ, ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា- បង្កើតនៅឆ្នាំ២០០៥
- សាខាទួលគោក ដែលមានទីតាំងនៅផ្លូវ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (ទល់មុខសាលាបឋមសិក្សាទួលគោក)។ – បង្កើតនៅឆ្នាំ២០១៤
- សាខាចាក់អង្រែ មានទីតាំងនៅអគារ ៨២៤ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ឬសាលាខេត្តកណ្តាល)។ – បង្កើតនៅឆ្នាំ ២០១៥
- សាខាចោមចៅ អាគារលេខ២២២ ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ – បង្កើតនៅឆ្នាំ២០១៩
- សាខាផ្សារថ្មី រាជធានីភ្នំពេញ អគារលេខ ១C និង ១៣D ផ្លូវលេខ ៥៣ កែងផ្លូវ ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ – បង្កើតនៅឆ្នាំ២០១៩
- សាខាជ្រោយចង្វារ អាគារលេខ ១៥៨JKLM ផ្លូវជាតិលេខ ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ – បង្កើតនៅឆ្នាំ២០១៩
- សាខាសៀមរាប (មកដល់នាពេលខាងមុខ) ផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ – ការចុះឈ្មោះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ៕