មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានអាយុកាល១៨ឆ្នាំហើយ ដោយគិតពីថ្ងៃដែលមជ្ឈមណ្ឌលភាសាមួយនេះបានបង្កើតឡើង នាថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានសិស្សតែ៥នាក់ប៉ុណ្ណោះពេលបើកទ្វារដំបូង។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានសិស្សចំនួន ១០,០០០នាក់មកដល់ពេលនេះ ហើយពួកគេមានអតីតនិស្សិតជាង៥៥,០០០នាក់ដែលកំពុងធ្វើការ សិក្សា និងរស់នៅជុំវិញពិភពលោក។យើងនឹងមិនឈានដល់ចំណុចសំខាន់នេះទេ បើគ្មានការគាំទ្រនិងជឿជាក់រយៈពេល១៨ ឆ្នាំដែលផ្ដល់ដោយអាណាព្យាបាលនិងសិស្ស។ ពុកម៉ែ បងប្អូន កូនៗ ទាំងអស់ ទទួលបាននូវ សុខភាពល្អ កម្លាំងមាំមួន សុភមង្គល និងអាយុយឺនយូរ ពីគ្រួសារ អេ អាយ អាយ។ យើងប្តេជ្ញាបន្តផ្តល់ជូនសិស្សានុសិស្សនៅកម្ពុជានូវការអប់រំប្រកបដោយគុណភាពខ្ពស់ សណ្តាប់ធ្នាប់ និងមានប្រយោជន៍។

គ្រួសារមជ្ឈមណ្ឌលភាសា អេ អាយ អាយ ជូនពរដល់អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងមហាជនទូទៅ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា និងសុភមង្គលគ្រប់ក្រុមគ្រួសារ។

 

default

AiiCA

AiiCCV

AiiTK

AiiTAK

AiiSR

AiiCC