មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការនូវសាខាខេត្តតាកែវរបស់យើង។ បន្ទាប់ពីរៀបចំផែនការ និងការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំ ទីបំផុតសាលារបស់យើងទាំងពីរបានរួមគ្នាចែករំលែកជំពូកថ្មីមួយនៅក្នុងខេត្តតាកែវ។ យើងមានសេចក្តីរំភើបរីករាយក្នុងការអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមអបអរសាទរពេលវេលាដ៏អស្ចារ្យនេះជាមួយយើង។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានភាពល្បីល្បាញទូទាំងប្រទេសទៅលើគុណភាពអប់រំ វិន័យ និងសេវាកម្ម ហើយត្រូវបានគេទទួលស្គាល់ជាមជ្ឈមណ្ឌលភាសាមួយដែលមានភាពជឿនលឿន និងមានការអភិវឌ្ឈន៍ជាប់ជានិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា។