មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានអាយុកាល១៦ឆ្នាំហើយ ដោយគិតពីថ្ងៃដែលមជ្ឈមណ្ឌលភាសាមួយនេះបានបង្កើតឡើង នាថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ។ ចាប់តាំងពីថ្ងៃដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ មានសិស្សត្រឹមតែ ៥នាក់ រហូតមកដល់សព្វថ្ងៃនេះចំនួនសិស្សបានកើនឡើងដល់ ៧៦០០ នាក់ និងមានអតីតសិស្សនិស្សិតរាប់ម៉ឺននាក់កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។ សមិទ្ធិផលទាំងនេះអាចសម្រេចបានដោយមានការគាំទ្រ និងជឿទុកចិត្តរបស់អ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលតែងតែគាំទ្រក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ។

ក្នុងឱកាសដ៏វិសេសនេះ គ្រួសារមជ្ឈមណ្ឌលភាសា អេ អាយ អាយ
សូមថ្លែងអរគុណជាអនេកបំផុតដល់អ្នកអាណាព្យាបាលសិស្ស សិស្សានុសិស្សគ្រប់សាខា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងមហាជនគ្រប់ទិសទី ដែលជឿទុកចិត្ត និងគាំទ្រ ដល់គ្រឹះស្ថានសិក្សា ដែលផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលភាសាអង់គ្លេស ភាសាចិន និងភាសាថៃ ប្រកបដោយគុណភាព ប្រសិទ្ធភាព ក្នុងការចូលរួមបណ្ដុះបណ្ដាលនូវធនធានមនុស្សនៅកម្ពុជា។

គ្រួសារមជ្ឈមណ្ឌលភាសា អេ អាយ អាយ ជូនពរដល់អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងមហាជនទូទៅ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា និងសុភមង្គលគ្រប់ក្រុមគ្រួសារ។ ហើយយើងនឹងសន្យាប្តេជ្ញាខិតខំប្រឹងប្រែងដើម្បីផ្តល់នូវការអប់រំដែលប្រកបដោយគុណភាព វិន័យ និងសេវាកម្ម បន្តទៀតទៅដល់សិស្សនិស្សិតក្នុងប្រទេសកម្ពុជា។