
កាលពីថ្ងៃសៅរ៏ ទី២៤ ខែមីនា ឆ្នាំ២០១៨ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានប្រារព្ធវិធីប្រគល់សញ្ញាបត្រ នៅសាលប្រជុំនៃវិទ្យាស្ថានជាតិអប់រំ។
ថ្ងៃប្រគល់សញ្ញាបត្រឆ្នាំនេះ គឺថ្ងៃមួយដ៏អស្ចារ្យ នៅក្នុងសាលប្រជុំនៃវិទ្យាស្ថានជាតិអប់រំ ជាមួយការស្លៀកពាក់ពណ៌ផ្សេងៗគ្នារបស់សិស្សានុសិស្ស។ ថ្ងៃទទួលសញ្ញាបត្រនេះ មានការចូលរួមពីក្រុមគ្រួសារ និងមិត្តភក្តិ ដែលធ្វើឱ្យសិស្សានុសិស្សម្នាក់ៗពោរពេញទៅដោយភាពស្រស់ស្រាយ និងថាមពលជាខ្លាំង។ បរិយាកាសប្រកបដោយភាពរីករាយ និងរំភើបញាប់ញ័រជាខ្លាំង។ ការប្រារព្ធកម្មវិធីនេះឡើង គឺសម្រាប់សិស្សានុសិស្សដែលបានបញ្ចប់ កម្មវិធីកម្រិតថ្នាក់កុមារ ថ្នាក់មនុស្សពេញវ័យ ថ្នាក់ភាសាចិនសម្រាប់ ថ្នាក់មនុស្សពេញវ័យ និងថ្នាក់ភាសាអង់គ្លេសកម្រិតខ្ពស់។ កម្មវិធីនេះ មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។