
ចាប់ពីថ្ងៃ២៦ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំដំណើរទស្សកិច្ចសិក្សានៅក្រៅប្រទេស ទៅ Dubai, United Arab Emirates។
ការធ្វើដំណើរទៅក្រៅប្រទេស គឺមានសារៈប្រយោជន៏ជាច្រើនដល់សិស្សានុសិស្សរបស់យើង។ សិស្សានុសិស្សរបស់យើងទទួលបានជំនាញ និងបទពិសោធន៍ថ្មីៗជាច្រើន ពីដំណើរទស្សកិច្ចសិក្សាទៅក្រៅប្រទេសនេះ។ លើសពីនេះទៅទៀត សិស្សានុសិស្សទទួលបានអត្ថប្រយោជន៍នៅក្នុងជីវិត ក៏ដូចជាការជួយដល់ការអភិវឌ្ឍន៍ក្នុងជំនាញវិជ្ជាជីវរបស់ពួកគេផងដែរ។ វាជាពេលវេលាមួយដ៏មានសារៈសំខាន់សម្រាប់សិស្សានុសិស្ស ដើម្បីទាញយកឱកាសនេះសម្រាប់ការកម្សាន្តរបស់ពួកគេ។