
នៅថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកកិច្ចប្រជុំតម្រង់ទិសសម្រាប់ឆ្នាំទី ១៤ វគ្គសិក្សាទី៥៧ និង ឆ្នាំទី ១៤ ឆមាសទី ១៨ ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់។ កិច្ចប្រជុំធ្វើនៅសាលប្រជុំ សូវ ហុង គុយ សាខាម៉ៅសេទុង។ មិនតែប៉ុណ្ណោះ កិច្ចប្រជុំនេះ មានចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អុ្នកគ្រូ ប្រមាណ ២៥០ នាក់។ កិច្ចប្រជុំនេះមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ លោកឧកញ៉ាបានចែករំលែកនូវទស្សនវិស័យសំខាន់ៗ ព្រមទាំងការវិវត្តន៍ផ្សេងៗរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់។