
កាលពីថ្ងៃសៅរ៏ ទី០៧ ខែមេសា ឆ្នាំ២០១៨ វេលាពីម៉ោង ៩ព្រឹក ដល់ម៉ោង ១១ព្រឹក មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកកិច្ចប្រជុំជាមួយលោកគ្រូអ្នកគ្រូជាតិ និងជនជាតិបរទេស លោកគ្រូអ្នកគ្រូភាសាចិន និងបុគ្គលិកជាច្រើនទៀត ដើម្បីដោះស្រាយបញ្ហា និងជម្រាបអំពីការវិវត្តរបស់សាលានាពេលបច្ចុប្បន្ននេះ នៅសាលប្រជុំសូវ ហុងគុយ អគារលឹម គីម ណយ សាខាម៉ៅសេទុង។ លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់មានសិទ្ធបញ្ចេញមតិយោបល់ជាមួយគណៈគ្រប់គ្រងសាលា ដើម្បីផ្តល់ឱកាសឱ្យពួកគាត់លើកឡើងនូវនៅបញ្ហា និងអំពីកង្វល់របស់ពួកគាត់។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោក ឡាយ សុភា ដែលជាអនុប្រធាននៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបង្ហាញជំនឿជឿជាក់យ៉ាងមោះមុតថា សាលារបស់យើងនៅតែជាស្ថាប័នអប់រំមួយដែលមានគុណភាព ហើយសិស្សានុសិស្សរបស់យើងមានការទទួលស្គាល់ទូទាំងប្រទេស។