នៅថ្ងៃទី១២​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​មជ្ឈមណ្ឌលភាសា​ អេ​ អាយ​ អាយ​ ​បាន​រៀបចំ​កម្មវិធី​ សន្និសីទ​មាតា​បិតា​លើកទី២​ ​នៅសាខា​ម៉ៅសេទុង។​

មជ្ឈមណ្ឌលភាសា​ ​អេ​ អាយ អាយ​ ​ជឿជាក់​ថាក្មេងៗ​ទាំងអស់​សុទ្ធតែ​មាន​ចំនុច​ពិសេស​រៀងៗ​ខ្លួន។​ ​Aii​ ប្តេជ្ញា​ធ្វើជា​ដៃគូ​ ​ជាមួយ​អាណាព្យាបាល​សិស្ស​ ​ដើម្បី​កសាង​អនាគត​កូនៗ​ ​របស់​ពួកគាត់។​ ការ​ធ្វើជា​ឪពុកម្តាយ​ល្អ​មានន័យថា​ ​យើង​ត្រូវ​បង្រៀន​កូន​របស់​យើង​អំពី​សីលធម៌​ ​និងការបែងចែក​ត្រូវខុស។​

ការកំណត់​ដែន​កំណត់​ ​ហើយ​អនុវត្តន៍​ទៀងទាត់​ ​គឺជា​កត្តា​ដែល​នាំមក​នូវ​វិន័យល្អ។​ ពួកយើង​ត្រូវ​មាន​ចិត្ដ​សប្បុរស​ ​និងម៉ឺងម៉ាត់​នៅពេល​ដែល​អនុវត្ត​ច្បាប់​ទាំងនោះ។​ ​លើសពីនេះ​ទៅទៀត​ យើង​ត្រូវ​ផ្តោត​ទៅលើមូលហេតុ​នៃ​ឥរិយាបថ​របស់​កុមារ​ ​និង​ធ្វើឱ្យ​វាជា​ឱកាស​មួយ​ ​ដើម្បី​រៀន​សូត្រ​សម្រាប់​អនាគត​ ជាជាង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​អតីតកាល។​