
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកម្មវិធីប្រកួតបញ្ចេញសម្លេង ម៉េងលី ជេ. គួច លើកទី៥ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក។ កម្មវិធីនេះបានបញ្ចប់ទៅយ៉ាងរលូន និងទទួលជោគជ័យយ៉ាងត្រចេះត្រចង់ ហើយមានបេក្ខជនពូកែៗជាច្រើនបានចូលរួមប្រកួតដើម្បីទទួលយកជើងឯក។ បន្ទាប់ពីបានប្រកួតប្រជែងអស់រយៈជាយូរ ទើបយើងរកឃើញជើងឯកនៃកម្មវិធីបញ្ចេញសម្លេង ម៉េងលី ជេ. គួច លើកទី៥។ បេក្ខជន Broseth Lim ដែលសិក្សានៅកម្មវិធីសម្រាប់ថ្នាក់កុមារ និងបេក្ខជន Erwann Sokhoeun Baj មកពីថ្នាក់មនុស្សពេញវ័យ ក្នុងចំណោមបេក្ខជន ៦៦៦នាក់ ត្រូវបានប្រកាសជាជ័យលាភីជើងឯក។