
កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ លោកប្រធាន ឡាយ សុភា ដែលជាប្រធាន មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានចែករំលែកនូវចំណេះដឹងដ៏មានតំលៃ និងគួរឱ្យស្ងប់ស្ងែងក្នុងការសរសេរប្រវតិ្តរូបសងេ្ខបនិង Cover Letter ទៅគណៈគ្រប់គ្រងសាលា។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនជំនាញសរសេរដល់អ្នកចូលរួមទាំងអស់។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ អ្នកចូលរួមទាំងអស់បានកត់ត្រានូវព័ត៌មានសំខាន់ៗដ៏មានប្រយោជន៏។