ផ្នែកប្រតិបត្តការជាផ្នែកដែលទទួលបន្ទុកទៅលើការងារហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាការងារជួយសម្រេចលើចក្ខុវិស័យ និងបេសកម្មរបស់ក្រុមហ៊ុនទាំងមូល។ ផ្នែកនេះទទួលបន្ទុកគ្រប់ផ្នែក ឬផ្នែកប្រតិបត្តិការផ្សេងៗរបស់ក្រុមហ៊ុនរួមមានដូចជា ផ្នែកធនធានមនុស្ស ផ្នែកសាងសង់ និងរចនា របស់ម៉េងលី ជេ. គួច អេឌ្យូខេសិន សេវាកម្មដឹកជញ្ជូនសិស្សអន្តរទ្វីប បណ្ណាគារអន្តរទ្វីប ផ្នែកព័ត៌មានវិទ្យា ផ្នែកសេវាសុវត្ថិភាពបរិវេណសាលា និងសាធារណៈ ផ្នែកប្រតិបត្តិការត្រួតពិនិត្យលើសុវត្ថិភាពទូទៅ ផ្នែកមើលថែទាំអគារ ផលិតកម្មទូទៅ គេហកិ្ច មជ្ឈមណ្ឌលសិល្បៈរូបភាព ទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច។
ផ្នែកប្រតិបត្តការដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញការងារដូចខាងក្រោម៖
- ធ្វើរបាយការណ៍ និងបំពេញការងារយ៉ាងជិតស្និទ្ធជាមួយស្ថាបនិក លោកប្រធាន និង អគ្គនាយកប្រតិបត្តិ
- ធ្វើ និងអនុវត្តយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន
- អនុវត្តតាមការផ្លាស់ប្តូរ ឬការផ្តូចផ្តើមថ្មីរបស់ស្ថាប័ន
- គ្រប់គ្រងបុគ្គលិក និងបណ្តុះបណ្តាលបុគ្គលិក
- ទទួលបន្ទុកប្រតិបត្តិការផ្សេងៗនៃអាជីវកម្មដែលកំពុងដំណើរការជាមួយក្រុមហ៊ុន
- ផ្តល់នូវការជួយផ្សេងៗព្រមទាំងការសម្របសម្រួលលើការងារប្រតិបត្តិការដល់ផ្នែក ឬផ្នែកនីមួយៗ
- វិភាគទិន្នន័យក្នុងការជូនដំណឹងដល់ការសម្រេចចិត្ត និងសកម្មភាពប្រតិបត្តិការផ្សេងៗរបស់ក្រុមហ៊ុន
- ត្រួតពិនិត្យរបាយការណ៌ហិរញ្ញវត្ថុ ការលក់ របាយការណ៍សកម្មភាព និងទិន្នន័យផ្សេងៗទៀតក្នុងការវាស់ស្ទង់នូវការសម្រេចលទ្ធផល និងលទ្ធកម្មការងារ ព្រមទាំងធ្វើការកំណត់នូវទំហំតម្រូវការ ការកាត់បន្ថយការចំណាយ និងកម្មវិធីអភិវឌ្ឍផ្សេងៗ