ការតម្រង់ទិស​អាច​ណែនាំ​សិស្សថ្មី​ឲ្យស្គាល់​នូវ​ច្បាប់​សំខាន់ៗ​របស់​សាលា​ជាមួយនឹង​ការរំពឹងទុក​របស់​សិស្ស​ទៅលើ​សេវាកម្ម​ ​និងកម្មវិធី​សិក្សា​ផ្សេងៗ​ជាច្រើន។​ វាជា​ឱកាស​មួយ​ដែល​យើង​អាច​បង្កើត​ក្តី​សង្ឃឹម​ ​ទំនុកចិត្ត​ ​និងការស្គាល់​សិស្ស​ឲ្យ​កាន់​តែច្បាស់។​ ​នៅពេល​សិស្ស​ចាប់ផ្តើម​ថ្នាក់​ដំបូង​ ពួកគេ​ប្រាកដ​ជា​ចង់ដឹង​ពី​អ្វី​ដែល​លោកគ្រូ​អ្នកគ្រូ​នឹងត្រូវ​បង្រៀន​នៅ​ក្នុង​វគ្គសិក្សា​ គ្រូ​បង្រៀន​របស់​ពួកគេ​ជា​គ្រូ​បែបណា​ ​មានតម្រូវការ​អ្វីខ្លះ​ដែល​ពួកគេ​ត្រូវធ្វើ​ ​ពួកគេ​នឹងត្រូវ​បាន​វាយតម្លៃ​របៀបណា​ បន្ថែម​ពីលើ​ការផ្តល់​ព័ត៌មាន​លម្អិត​ ​យើង​ចាប់ផ្តើម​វគ្គសិក្សា​ដោយ​មានការ​ចូលរួម​ពី​សិស្ស។​ តាមរយៈ​ការរៀបចំ​ការតម្រង់ទិស​ ​គ្រូនឹងផ្តល់ឱ្យ​សិស្ស​នូវការ​យល់ដឹង​ពី​វគ្គសិក្សា​ទាំងមូល។​