ចាប់តាំងពីការចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ២០០៥ ដែលមានបុគ្គលិក ៥ នាក់ និងសិស្ស ៤ នាក់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាសាលាភាសាដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជាដោយមានសិស្សប្រមាណជាង ១០.០០០ នាក់ និងបុគ្គលិកជាង ២.០០០ នាក់ ហើយនិងអតីតសិស្សជាង ៥០.០០០ នាក់។ បច្ចុប្បន្នយើងមានសាខាចំនួន ១២ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ Aii គម្រោងនឹងមានសាខាយ៉ាងហោចណាស់មួយនៅក្នុងខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បន្តផ្តល់ជូននូវគុណភាពអប់រំដែលល្អបំផុតដែលរួមបញ្ចូលគ្នារវាងស្តង់ដារជាតិ និងអន្តរជាតិ ដោយផ្អែកលើកម្មវិធីសិក្សានៅសតវត្សរ៍ទី២១។ យើងផ្តល់នូវកម្មវិធីភាសាអង់គ្លេស និងភាសាចិនយ៉ាងទូលំទូលាយដើម្បីបំពេញតម្រូវការខុសៗគ្នារបស់សិស្សគ្រប់វ័យ និងគ្រប់កម្រិតចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់មនុស្សពេញវ័យ និងចាប់ពីថ្នាក់កម្រិតដំបូងរហូតដល់ទៅថា្នក់ត្រៀមប្រឡងថលហ្វល (TOEFL)។
គ្រូបង្រៀនជាជនជាតិដើមរបស់យើងមកពីបណ្តាប្រទេសផ្សេងៗគ្នាដូចជាអង់គ្លេស កាណាដា អាមេរិក និងអូស្ត្រាលី។ ម្យ៉ាងវិញទៀត យើងមានគ្រូមួយចំនួនដែលនិយាយភាសាអង់គ្លេសជាភាសាទី២ ដែលពួកគាត់មកពីប្រទេសហ្វីលីពីន នីហ្សេរីយ៉ា និងឥណ្ឌា។ លើសពីនេះទៅទៀត យើងមានគ្រូជនជាតិខ្មែរដែលមានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ។លោកគ្រូអ្នកគ្រូដែលប្រកបដោយសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ក្នុងការបង្រៀនជាច្រើនឆ្នាំ ទាំងនេះដែលជាឆ្អឹងខ្នងនិងបេះដូងនៃសាលារបស់យើង។
ថ្នាក់រៀន និងបរិវេណសាលារបស់យើងត្រូវបានរចនាឡើងប្រកបដោយផាសុកភាព និងសុវត្ថិភាពសម្រាប់សិស្សនុសិស្សគ្រប់ៗរូប។ គោលបំណងរបស់យើងគឺផ្តល់នូវបរិយាកាសរីករាយ និងបើកចំហរជាមួយនឹងទីកន្លែងធំទូលាយដែលអាចឱ្យសិស្សសិក្សារៀនសូត្រ និងផ្លាស់ប្តូរយោបល់តាមវិធីជាច្រើន។ ថ្នាក់រៀនរបស់យើងមានពន្លឺគ្រប់គ្រាន់ បំពាក់ដោយគ្រឿងសង្ហារឹម និងបរិកា្ខរស្តង់ដារទំនើបហើយត្រូវបានសម្អាត និងថែរក្សាយ៉ាងល្អពីសំនាក់ក្រុមអ្នកបោសសំអាតរបស់យើងទៀតផង។