គណៈកម្មការកម្មវិធីសិក្សានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយបង្កើតឡើងដើម្បីទទួលខុសត្រូវទៅលើកម្មវិធីសិក្សាទាំងមូល។សមាជិកទាំងអស់ គឺជាក្បាលម៉ាស៊ីនរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ហើយពួកគេមានជំនាញច្បាស់លាស់ ក្នុងការដឹកនាំមជ្ឈមណ្ឌលភាសា អេ អាយ អាយ ឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងព្រះរាជាណាចក្រកម្ពុជា។ពួកគេខិតខំរៀបចំផែនការ ចងក្រង អភិវឌ្ឍ និងវាយតម្លៃកម្មវិធីសិក្សា ដើម្បីធ្វើយ៉ាងណាឱ្យសមស្របតាមតម្រូវការរបស់សិស្សានុសិស្ស ក៏ដូចជាតម្រូវការទីផ្សារផងដែរ។សំខាន់ជាងនេះទៅទៀត គណៈកម្មការកម្មវិធីសិក្សាបានរៀបចំឡើងដើម្បីមើលការខុសត្រូវកិច្ចការ ការិយាល័យសិក្សាជាច្រើនទៀត ដែលជាមូលដ្ឋានគ្រឹះដ៏មានសារសំខាន់ដល់មជ្ឈមណ្ឌលភាសា អេ អាយ អាយ។សមាជិកទាំងអស់មានតួនាទី ក្នុងការចងក្រងច្បាប់របស់ការិល័យសិក្សា ចងក្រងលក្ខខណ្ឌសម្រាប់ការចុះឈ្មោះចូលរៀន រៀបចំសំណើរសុំវិញ្ញាបនបត្របញ្ជាក់ការសិក្សា ត្រួតពិនិត្យ និងតាមដានកម្មវិធីសិក្សា និងណែនាំក្នុងការលើកកម្ពស់បុគ្គលិក និងរៀបចំផែនការមេ។