ទស្សនៈវិស័យ
- ដើម្បីធ្វើឱ្យសិស្សានុសិស្សទាំងអស់មានសម្ថភាពក្នុងការដឹកនាំ ច្នៃប្រឌិត ដោះស្រាយបញ្ហា ធ្វើយ៉ាងណាដើម្បីឱ្យប្រទេសកម្ពុជាមានភាពប្រសើរឡើង។
បេសកកម្ម
- ការិយាល័យកិច្ចការសិស្សជួយសម្រួលដល់សិស្សានុសិស្សក្នុងការចុះឈ្មោះ ជំរុញឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា អភិវឌ្ឍភាពវៃឆ្លាតរបស់សិស្សានុសិស្ស និងធ្វើឱ្យពួកគេមានសីលធម៌ក្នុងការរស់នៅក្នុងសង្គម។
គុណតម្លៃ
- ក្នុងនាមជាមន្រ្តីការិយាល័យកិច្ចការសិស្ស ពួកយើងខិតខំពង្រឹងគុណតម្លៃដើម្បីធ្វើឱ្យសិស្សានុសិស្សទាំងអស់ទទួលបានគុណតម្លៃស្មើៗគ្នា។
- ការចូលរួមក្នុងការអភិវឌ្ឍ: យើងខិតខំប្រឹងប្រែងបង្កើតសមាគមន៍សិស្ស ដើម្បីឱ្យសិស្សានុសិស្សអាចពង្រឹងចំណេះដឹងរបស់ពួកគេ និងដើម្បីឱ្យពួកគេទទួលបានការសិក្សាយ៉ាងទូលំទូលាយទាំងក្នុង និងក្រៅថ្នាក់រៀន។
- សុខុមាលភាព: យើងឱ្យតម្លៃសហគមន៍ដែលទ្រទ្រង់តុល្យភាពនៃការរស់នៅពោរពេញដោយសុខុមាលភាព និងបរិយាកាសមួយដែលធ្វើឱ្យសិស្សានុសិស្សចាត់ទុកសាលារៀនដូចជាផ្ទះរបស់ពួកគេ។
- ទំនួលខុសត្រូវ: យើងផ្តល់តម្លៃលើសុច្ចភាព ការទំនាក់ទំនងយ៉ាងទូលំទូលាយ និងការវាយតម្លៃដើម្បីពង្រឹងការងាររបស់យើង។
- ឧត្តមភាព: យើងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យសិស្សានុសិស្សរបស់យើងទទួលបានបទពិសោធសិក្សាដែលល្អបំផុត។