សេវាកម្មសម្រាប់សិស្សានុសិស្ស

The Student Services plays a vital role in supporting the holistic development and well-being of students. Serving as a central hub, it provides various resources and services to enhance the student experience, including academic support, career counseling, mental health services, extracurricular activities, and student organizations.

សេវាកម្មសម្រាប់សិស្សានុសិស្ស

The Student Services plays a vital role in supporting the holistic development and well-being of students. Serving as a central hub, it provides various resources and services to enhance the student experience, including academic support, career counseling, mental health services, extracurricular activities, and student organizations.

ការិយាល័យកិច្ចការសិស្ស

ទស្សនៈវិស័យ

ដើម្បីធ្វើឱ្យសិស្សានុសិស្សទាំងអស់មានសម្ថភាពក្នុងការដឹកនាំ ច្នៃប្រឌិត ដោះស្រាយបញ្ហា ធ្វើយ៉ាងណាដើម្បីឱ្យប្រទេសកម្ពុជាមានភាពប្រសើរឡើង។

បេសកកម្ម

ការិយាល័យ​កិច្ចការសិស្ស​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​ក្នុងការ​ចុះឈ្មោះ​ ជំរុញ​ឱ្យ​សិស្សានុសិស្ស​ទទួលបាន​ជោគជ័យ​ក្នុងការ​សិក្សា​ ​អភិវឌ្ឍភាព​វៃ​ឆ្លាត​របស់​សិស្សានុសិស្ស​ និងធ្វើ​ឱ្យ​ពួកគេ​មាន​សីលធម៌​ក្នុងការ​រស់នៅ​ក្នុង​សង្គម។​

គុណតម្លៃ

  • ក្នុងនាម​​ជា​មន្រ្តី​ការិយាល័យ​កិច្ចការសិស្ស​ ពួកយើង​ខិតខំ​ពង្រឹង​គុណតម្លៃ​ដើម្បី​ធ្វើឱ្យ​សិស្សានុសិស្ស​ទាំងអស់​ទទួល​បាន​គុណតម្លៃ​ស្មើៗគ្នា។​
  • ការចូលរួម​ក្នុងការអភិវឌ្ឍ:​ ​យើងខិតខំ​ប្រឹងប្រែង​បង្កើត​សមាគមន៍​សិស្ស​ ដើម្បី​ឱ្យ​សិស្សានុសិស្ស​អាច​ពង្រឹង​ចំណេះដឹង​របស់​ពួកគេ​ និងដើម្បី​ឱ្យ​ពួកគេ​ទទួលបាន​ការសិក្សា​យ៉ាង​ទូលំ​ទូលាយ​ទាំងក្នុង​ ​និងក្រៅ​ថ្នាក់រៀន។​
  • សុខុមាលភាព: ​យើងឱ្យ​តម្លៃ​សហគមន៍​ដែល​ទ្រទ្រង់​តុល្យភាព​នៃការរស់នៅ​ពោរពេញ​ដោយ​សុខុមាលភាព​ និងបរិយាកាស​មួយ​ដែល​ធ្វើឱ្យ​សិស្សានុសិស្ស​ចាត់ទុក​សាលារៀន​ដូចជា​ផ្ទះ​របស់​ពួកគេ។​
  • ទំនួលខុសត្រូវ:​ ​យើងផ្តល់​តម្លៃ​លើ​សុច្ចភាព​ ​ការទំនាក់​ទំនង​យ៉ាង​ទូលំទូលាយ​ និងការ​វាយតម្លៃ​ដើម្បី​ពង្រឹង​ការងារ​របស់យើង។​
  • ឧត្តមភាព:​ យើងខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឱ្យសិស្សានុសិស្ស​របស់យើង​ទទួល​បាន​បទពិសោធសិក្សា​ដែល​ល្អ​បំផុត។​

ការតម្រង់ទិស

ការតម្រង់ទិស​អាច​ណែនាំ​សិស្សថ្មី​ឲ្យស្គាល់​នូវ​ច្បាប់​សំខាន់ៗ​របស់​សាលា​ជាមួយនឹង​ការរំពឹងទុក​របស់​សិស្ស​ទៅលើ​សេវាកម្ម​ ​និងកម្មវិធី​សិក្សា​ផ្សេងៗ​ជាច្រើន។​ វាជា​ឱកាស​មួយ​ដែល​យើង​អាច​បង្កើត​ក្តី​សង្ឃឹម​ ​ទំនុកចិត្ត​ ​និងការស្គាល់​សិស្ស​ឲ្យ​កាន់​តែច្បាស់។​ ​នៅពេល​សិស្ស​ចាប់ផ្តើម​ថ្នាក់​ដំបូង​ ពួកគេ​ប្រាកដ​ជា​ចង់ដឹង​ពី​អ្វី​ដែល​លោកគ្រូ​អ្នកគ្រូ​នឹងត្រូវ​បង្រៀន​នៅ​ក្នុង​វគ្គសិក្សា​ គ្រូ​បង្រៀន​របស់​ពួកគេ​ជា​គ្រូ​បែបណា​ ​មានតម្រូវការ​អ្វីខ្លះ​ដែល​ពួកគេ​ត្រូវធ្វើ​ ​ពួកគេ​នឹងត្រូវ​បាន​វាយតម្លៃ​របៀបណា​ បន្ថែម​ពីលើ​ការផ្តល់​ព័ត៌មាន​លម្អិត​ ​យើង​ចាប់ផ្តើម​វគ្គសិក្សា​ដោយ​មានការ​ចូលរួម​ពី​សិស្ស។​ តាមរយៈ​ការរៀបចំ​ការតម្រង់ទិស​ ​គ្រូនឹងផ្តល់ឱ្យ​សិស្ស​នូវការ​យល់ដឹង​ពី​វគ្គសិក្សា​ទាំងមូល។​

ប្រតិបតិ្តពិន្ទុ​ ​និង​ ​បណ្ណ័​ចុះឈ្មោះ​ចូលរៀន​

ប្រតិបតិ្តពិន្ទុ

ប្រតិបតិ្តពិន្ទុ​ផ្លូវការ​ ​ឬ​ បណ្ណ័​ចុះឈ្មោះ​ចូលរៀន​ត្រូវបាន​ចេញ​ដោយ​ផ្នែក​រដ្ឋបាល​ហើយ​មាន​ហត្ថលេខា​របស់​អ្នក​ចុះឈ្មោះ​ ​និងចុះបញ្ជី​របស់​មជ្ឈមណ្ឌល។​ ​តម្លៃ​សម្រាប់​ប្រតិបតិ្តពិន្ទុ​ផ្លូវការ​ ​ឬ​ បណ្ណ័​ចុះឈ្មោះ​ចូលរៀន​គឺ​ ​៥ ដុល្លា។​ ​ដើម្បី​ស្នើសុំ​ប្រតិបតិ្តពិន្ទុ​ ​ឬ​ បណ្ណ័​ចុះឈ្មោះ​ចូលរៀន​សិស្ស​ត្រូវ​បំពេញ​ទម្រង់​បែបបទ​ ​និងបញ្ជូន​ទៅផ្នែក​រដ្ឋបាល​ក្នុងម៉ោង​ធ្វើការ។​

ម៉ោងធ្វើការ ថ្ងៃច័ន្ទ​ ដល់​ ថ្ងៃសុក្រ​ 0៧:00 ព្រឹក – ០៧:00 លា្ងច

ថ្ងៃសៅរ៍ 0៧:00 ព្រឹក – 0៥:៣0 លា្ងច

តើបណ្ណ័ចុះឈ្មោះ​ចូលរៀន​គឺជាអ្វី?​ បណ្ណ័ចុះឈ្មោះ​ចូលរៀន​គឺជា​លិខិត​ផ្លូវការ​ពី​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ ​ដែល​បាន​បញ្ជាក់ពី​ព័ត៌មាន​សិក្សា​លម្អិត​មួយចំនួន​ ​ប៉ុន្តែ​មិនរាប់​បញ្ជូល​ពីការ​ចុះឈ្មោះ​ចូលរៀន​បច្ចុប្បន្ន​ កាលបរិច្ឆេទ​ចូលរៀន​ ​និងការចុះឈ្មោះ​ចូលរៀន​វគ្គមុន។​​ ល។

មូលហេតុ​ដែល​សិស្ស​ស្នើសុំ​បណ្ណ័​ចុះឈ្មោះ​ចូលរៀន​ គឺដើម្បី​ប្រើប្រាស់​សម្រាប់​ការធានា​រ៉ាប់រង​រថយន្ត​ ​(ការបញ្ចុះតម្លៃ​សំរាប់​សិស្ស​ពូកែ)​ ​ការពន្យារ​ពេល​ប្រាក់​កម្ចី​ របាយការណ៍​របស់​អ្នក​ចុះឈ្មោះ​ចូលរៀន​ ​(សម្រាប់ពាក្យ​ស្នើសុំ​ធម្មតា)​ ​ការថែទាំកុមារ។​ ​ល។​

វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ ​ឬបណ្ណ័សរសើរ​

មជ្ឈមណ្ឌលភាសា​អង់គ្លេស​ផ្តល់ជូន​នូវ​បណ្ណ័សរសើរ​ដែលមាន​គោលដៅ​ចម្បង​គឺ​ដើម្បី​ឲ្យសិស្ស​បានរៀបចំ​ខ្លួន​សម្រាប់​ការងារ។​ ​នៅពេល​បញ្ចប់​កម្មវិធី​នីមួយៗ​ ​សិស្ស​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ ​ឬ​ បណ្ណ័សរសើរ​ផ្សេងៗ​គ្នា​ដោយ​ផ្អែក​លើ​កម្មវិធី​ដែល​ពួកគេ​កំពុង​សិក្សា។​